ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
២៥ខេត្ត/រាជធានី
ធ្វើអំបិលមិនបានផល កសិករបង្ខំចិត្តប្តូរមុខរបរ ដើម្បីដោះស្រាយជីវភាពគ្រួសារ
19, Oct 2018 ,
9:23 pm
រូបភាព
អ្នកស្រី ប៉ាក់ ពៅ (ឆ្វេង) និងអ្នកស្រី វើន ណូ (ស្តាំ) កសិករធ្វើស្រែអំបិលនៅខេត្តកំពត
×
ដោយ:
កំពត៖ រដូវធ្វើស្រែអំបិលនឹងចាប់ផ្តើមពីខែវិច្ឆិកា ដល់ខែឧសភា។ បច្ចុប្បន្ន នៅភូមិបឹងតាព្រាម និងភូមិស្រែ នៅសង្កាត់ត្រោយកោះ ក្រុងកំពត សល់ប្រមាណ២០គ្រួសារប៉ុណ្ណោះ ដែលបន្តប្រកបមុខរបរធ្វើស្រែអំបិលនេះ។ ខុសពីឆ្នាំមុនៗ នៅឆ្នាំ២០១៨នេះ កសិករផលិតអំបិលភាគច្រើនដែលនៅភូមិខាងលើ ខាតបង់ចំណូលទាំងស្រុងពីមុខរបរធ្វើស្រែអំបិល ដោយសារតែអាកាសធាតុនៅកម្ពុជាមានការប្រែប្រួលខ្លាំង និងមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ ក្នុងអំឡុងពេលប្រមូលផលអំបិល។ ជាក់ស្តែង គ្រួសារអ្នកស្រី វើន ណូ និងអ្នកស្រី ប៉ាក់ ពៅ បង្ខំចិត្តបោះបង់ស្រែអំបិល ទៅប្រកបមុខរបរថ្មី ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។
កសិករ វើន ណូ និងស្វាមី មានដីទំហំ៥ហិតា សម្រាប់ធ្វើស្រែអំបិល ដោយមានសហគមន៍អ្នកផលិតអំបិលខេត្តកំពត-កែប ជាអ្នកផ្តល់ដើមទុន។ នៅក្នុងលក្ខខណ្ឌនៃការផ្តល់ដើមទុន គឺត្រូវចែកផលចំណេញជាពីរស្មើគ្នាជាមួយនឹងសហគមន៍អំបិលមួយនេះ។ តាមធម្មតាតម្លៃអំបិល១ប៉ាវ ១ម៉ឺនរៀល នឹងអាចឡើងថ្លៃដល់ ១ម៉ឺ៦ពាន់រៀល នៅពេលដែលការផ្គត់ផ្គង់មិនគ្រប់គ្រាន់។ កាលពីឆ្នាំមុនៗ អ្នកស្រី វើន ណូ អាចរកចំណូលពីមុខរបរផលិតអំបិលបានជាង ១ពាន់ដុល្លារក្នុង១រដូវ។
ប៉ុន្តែ នៅឆ្នាំ២០១៨នេះ គ្រួសារអ្នកស្រី វើន ណូ ដែលជាកសិករធ្វើស្រែអំបិលម្នាក់រស់នៅភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត មិនទទួលបានផលទាល់តែសោះ។ ស្រី្តវ័យ៥៤ឆ្នាំដែលមានកូន៧នាក់រួបនេះ រៀបរាប់ប្រាប់ ThmeyThmey 25 ទាំងទឹកមុខក្រៀមក្រំយ៉ាងដូច្នេះថា៖ «ខ្ញុំចង់បោះបង់ការធ្វើស្រែអំបិល បើនៅតែមិនទទួលបានផលទៀត»។ កសិករដែលមានបទពិសោធន៍ធ្វើស្រែអំបិលជាងឆ្នាំ១០ រូបនេះ បញ្ជាក់ថា៖ «ប្រសិនជា មានដើមទុនគ្រប់គ្រាន់ ខ្ញុំចង់បើកមុខរបរលក់ចាប់ហួយវិញ»។
ស្រដៀងគ្នានឹងគ្រួសារអ្នកផលិតអំបិលខាងលើ អ្នកស្រី ប៉ាក់ ពៅ ដែលស្ថិតនៅក្នុងលក្ខខណ្ឌទទួលដើមទុនពីសមាគមអ្នកផលិតអំបិលខេត្តកំពត-កែប ដូចគ្នានឹងកសិករធ្វើស្រែអំបិល វើន ណូ ដែរ។ ដូចឆ្នាំមុនៗ កសិករធ្វើស្រែអំបិល ប៉ាក់ ពៅ ដែលរស់នៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត រូបនេះ អាចប្រមូលផលអំបិលបាន ២ម៉ឺនបាវក្នុងទំហំដី ១៥ហិតា ដោយត្រូវនាំអំបិលចេញតាមជុំដែលសមាគមអ្នកផលិតអំបិលបានកំណត់។
ដោយឡែកនៅឆ្នាំ២០១៨ នេះ អ្នកស្រី ពៅ ភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយមិនទទួលបានផលពីការផលិតអំបិលនេះទាល់តែសោះ ពីព្រោះកសិករវ័យ៤៣ រូបនេះ មិនធ្លាប់ជួបនឹងស្ថានភាពដែលមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃបែបនេះឡើយ ចាប់តាំងពីអ្នកស្រីប្រកបរបរធ្វើស្រែអំបិលនេះកាលពីជាង២០ឆ្នាំមុន។
«ខ្ញុំរន្ធត់ចិត្តនៅពេលដែលដឹងថា យើងត្រូវនាំអំបិលចូល៣ម៉ឺនតោន តែមិនដឹងធ្វើមិច បើអាកាសធាតុមិនអំណោយផលដល់យើង»។ ស្ត្រីមេម៉ាយ ប៉ាក់ ពៅ រៀបរាប់ទាំងទឹកមុខស្រពោនប្រាប់ ThmeyThmey 25 យ៉ាងដូច្នេះ។
បញ្ហាអាកាសធាតុដែលបង្កឱ្យខាតបង់ទាំងដើមទុន និងពេលវេលា ម្យ៉ាងលំបាករកកម្មករមកជួយធ្វើស្រែអំបិលដោយសារពួកគេទៅធ្វើការងាររោចក្រ និងទៅធ្វើការងារផ្សេងផងនោះ អ្នកស្រី ពៅ បញ្ជាក់បន្ថែមទាំងស្ដាយស្រណោះពីមុខរបរបន្តពីដូនតានេះថា៖ «បើអាកាសធាតុនៅតែមិនអំណោយផល ខ្ញុំនឹងសម្រេចចិត្តបោះបង់មុខរបរផលិតអំបិលនេះចោល»។
បច្ចុប្បន្ន ស្ត្រីមេម៉ាយដោយស្វាមីបាត់បង់ជីវិតកាលពី២ឆ្នាំមុន រូបនេះ កំពុងស្វែងរកការងារធ្វើដើម្បីបានប្រាក់សម្រាប់ចិញ្ចឹមជីវិភាពគ្រួសារ និងផ្គត់ផ្គង់ការសិក្សារបស់កូន២នាក់ ដែលកំពុងសិក្សានៅថ្នាក់បឋមសិក្សា និងថ្នាក់មហាវិទ្យាល័យ។
លោក ប៊ុន បារាំង ប្រធានសហគមន៍ផលិតអំបិលកំពត-កែប បានប្រាប់សារព័ត៌មាន (ThmeyThmey.com) កាលពីពេលថ្មីៗនេះថា៖ «អំបិលចំនួន៣ម៉ឺន ដែលនាំចូលពីចិន២ម៉ឺន និងពីថៃ១ម៉ឺនតោន នឹងមកដល់កម្ពុជា នៅក្នុងវិច្ឆិកាខាងមុខ»។ មូលហេតុដែលសហគមន៍ផលិតអំបិលកំពត-កែប សម្រេចនាំចូលអំបិលចូលនេះ ដោយសារតែអាកាសធាតុនៅកម្ពុជាមានការប្រែប្រួលខ្លាំង និងមានភ្លៀងធ្លាក់ស្ទើររាល់ថ្ងៃ ក្នុងអំឡុងពេលប្រមូលផលអំបិល។
ទន្ទឹមនឹងបញ្ហាទាំងនេះ កសិករធ្វើស្រែអំបិលខាងលើ បានអំពាវនាវដល់រដ្ឋាភិបាលឱ្យជួយដល់ពួកគាត់ ដែលកំពុងស្ថិតនៅក្នុងស្ថានភាពខាតបង់ចំណូលទាំងស្រុងពីការផលិតអំបិលនៅភូមិបឹងតាព្រាម និងភូមិស្រែ ស្ថិតនៅសង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត។
ដើម្បីទទួលបានព័ត៌មានទាក់ទងនឹងវិស័យកសិកម្ម, ផលិតផលអត្តសញ្ញាណ, ជំនួញខ្នាតតូច និងមធ្យម, បរិស្ថាន និងទេសចរណ៍ សូមចុច Download App «ថ្មីៗ២៥ រាជធានី-ខេត្ត» សម្រាប់ប្រព័ន្ធ iOS:
https://apple.co/2ub9pdj
និង Android:
http://bit.ly/2KSe1MB
។ ការផ្សព្វផ្សាយព័ត៌មានទាំងនេះ ក៏មាននៅលើទំព័រហ្វេសប៊ុក
Thmey Thmey 25
និង YouTube Channel:
https://goo.gl/D6xQBv
៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
2 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
3 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
7 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម