ជាតិ
អត្ថបទពាណិជ្ជកម្ម
ធនាគារ​អឺរ៉ុប​តែមួយគត់ BRED Bank Cambodia សាខា​ទី​២ កំពុង​បង្ហាញខ្លួន​លើ​ទឹកដី​អង្គរ​និង​ត្រៀម​បើក​សាខា​ចំនួន​១៥​ត្រឹម​ឆ្នាំ​២០២០​នៅ​ទូទាំងប្រទេស
22, Oct 2018 , 11:31 am        
រូបភាព
​ក្រុង​សៀមរាប (​កម្ពុជា​)៖ ធនាគារ​អឺរ៉ុប​តែមួយគត់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា BRED Bank Cambodia សាខា​ទី​២​បានបង្ហាញ​ខ្លួន​ជា​ផ្លូវការ​រួចហើយ​នៅលើ​ទឹកដី​អង្គរ ខេត្ត​សៀ​មេ​រាប កាលពី​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨​កន្លងមក​ដោយមាន​អ្នកចូលរួម​ជាច្រើន​រយ​នាក់ ក្នុងនោះ ភាគច្រើន​ជា​អ្នកជំនួញ មន្ត្រីរាជការ​ជនជាតិ​បារាំង​តំណាង​ឲ្យ​ស្ថានទូត​បារាំង​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា និង​មន្ត្រីរាជការ​ជនជាតិខ្មែរ​តំណាង​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា​។ អ្នកចូលរួម​ក្នុង​ពិធី​បើកសម្ពោធ​បាន​ស្វាគមន៍​ការពង្រីក​សេវា​បន្ថែ​មយ៉ាង​ឆាប់រហ័ស​របស់​ធនាគា​រ​អឺរ៉ុប BRED Bank Cambodia មកកាន់​ទីក្រុង​សៀមរាប ក្រៅពី​រាជធានី​ភ្នំពេញ​។ មិន​ត្រឹម​ត្រែ​ប៉ុណ្ណោះ​ធនាគារ​អឺរ៉ុប​តែមួយគត់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា BRED Bank Cambodia ត្រៀមខ្លួន​ជាស្រេច​រួចហើយ​ដើម្បី​បើក​សាខា​ឲ្យ​បាន​ចំនួន​១៥​ត្រឹម​ឆ្នាំ​២០២០​នៅ​ទូទាំងប្រទេស​កម្ពុជា​។



ធនាគារ​អឺរ៉ុប​តែមួយគត់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  BRED Bank Cambodia បាន​បោះជំហាន​ឈានចូល​ទីក្រុង​វប្បធម៌​ប្រវត្តិសាស្ត្រ​នៃ​ខេត្តសៀមរាប​កាលពី​ថ្ងៃទី​១៧​ខែតុលា​កន្លងមក បន្ទាប់ពី​បានរៀបចំ​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​ដោយមាន​វត្តមាន​អ្នកចូលរួម​ជាច្រើន​រយ​នាក់ ក្នុងនោះ ភាគច្រើន​ជា​អ្នកជំនួញ មន្ត្រីរាជការ​បារាំង​តំណាង​ឲ្យ​ស្ថានទូត​បារាំង​ប​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា និង​មន្ត្រីរាជការ​ខ្មែរ​តំណាង​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា​។ 


 
​ដើម្បី​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​តម្រូវការ​របស់​អតិថិជន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​, ធនាគារ​អឺរ៉ុប​តែមួយគត់ BRED Bank Cambodia បាន​បង្កើត​សាខា​ពីរ​កន្លែង​ក្នុង​រយៈពេល​តិចជាង​ពីរ​ឆ្នាំ​។​សាខា​ទីមួយ​មាន​ទីតាំង​ស្ថិតនៅ​តំបន់​ទួលគោក​រាជធានី​ភ្នំពេញ​, រាជធានី​នយោបាយ​-​សេដ្ឋកិច្ច និង​សាខា​ទី​២ ស្ថិតនៅក្នុង​ទីក្រុង​ប្រាសាទ​នៃ​ខេត្តសៀមរាប​, រាជធានី​វប្បធម៌​-​ប្រវត្តិសាស្ត្រ​។ ធនាគារ​អឺរ៉ុប​តែមួយគត់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា BRED Bank Cambodia បានដាក់​ឲ្យ​ដំណើរការ​ទីស្នាក់ការ​កណ្តាល​របស់​ខ្លួន​នៅ​រាជធានី​ចតុមុខ​ភ្នំពេញ​ក្នុងប្រទេស​កម្ពុជា​កាលពី​ខែ​មិនា​ឆ្នាំ​២០១៧​កន្លងមក​។ 


 
​ក្នុង​រយៈពេល​តែ​១៨​ខែ​ប៉ុណ្ណោះ ធនាគារ​អឺរ៉ុប​តែមួយគត់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា BRED Bank Cambodia ទទួលបាន​អតិថិជន​ជិត​២០០០​នាក់ ដោយ​ផ្តល់​ប្រាក់កម្ចី​ជា​លក្ខណៈ​បុគ្គល និង​ជា​លក្ខណៈ​ជំនួញ​ក្រុមហ៊ុន​បាន​ប្រមាណ​ជាជាង​១០០​លាន​ដុល្លារ​អាមេរិក​។ អតិថិជន​៨០​ភាគរយ​ជា​អ្នកជំនួញ​ជនជាតិខ្មែរ​។ សាខា​នៅក្នុង​ខេត្ត​សៀម គឺជា​សាខា​ទី​២​។ ប៉ុន្តែ ម​ហិ​ច្ឆិ​តា​របស់​ធនាគារ​អឺរ៉ុប​តែមួយគត់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  BRED Bank Cambodia មិន​ស្ថិតនៅ​ត្រឹមហ្នឹង​ឡើយ​។ BRED Bank Cambodia មួយ​នេះ​គ្រោង​នឹង​ពង្រីក​សាខា​របស់ខ្លួន​ឲ្យ​បាន​ចំនួន​១៥​សាខា​នៅត្រឹម​ឆ្នាំ​២០២០​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ 



ថ្លែង​នៅ​ចំពោះមុខ​អតិថិជន អ្នកជំនួញ មន្ត្រីរាជការ​ជនជាតិ​បារាំង និង​ខ្មែរ​នៅក្នុង​ក្រុង​សៀមរាប​នា​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​សាខា​ទី​២​កាលពី​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨​កន្លងមក លោក ហ្គី​យូ​ម ពែ​កដុង នាយក​ប្រតិបត្តិ​នៃ​ធនាគារ BRED Bank Cambodia បាន​បញ្ជាក់ថា​៖«​យើង​ចង់បាន​អតិថិជន ទោះ​ពួកគេ​ជានរ​ណាក៏ដោយ ជា​បុគ្គលិក​ក្រុមហ៊ុន​, គ្រួសារ​, កូន​ហាង​តូច​, ក្រុមហ៊ុន​ក្នុងស្រុក ឬ​អន្តរជាតិ​, មើល​មក​យើង​ដោយ​គិតថា យើង (BRED Bank Cambodia) មិនមែន​គ្រាន់តែ​ជា​ស្ថាប័ន​ផ្តល់​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ តែ​ជា​ដៃគូ​អភិវឌ្ឍ និង​រីកចម្រើន​រួមគ្នា​-​ជាមួយគ្នា​»​។ 
 
​វត្តមាន​របស់​ធនាគា​រ BRED Bank Cambodia នៅលើ​ទឹកដី​វប្បធម៌​ប្រវត្តិសាស្ត្រ​ក្រុង​សៀមរាប​ទទួល​បានការ​គាំទ្រ​ពេញទំហឹង​ពី​ធនាគារជាតិ​នៃ​កម្ពុជា​។ ដោយមាន​វត្តមាន​នៅក្នុង​ពិធី​សម្ពោធ​ផងដែរ​នោះ​, លោក គិត សុវណ្ណារិទ្ធ អគ្គនាយករង​ត្រួតពិនិត្យ​នៃ​ធនាគារជាតិ​នៃ​កម្ពុជា បានចាត់ទុក​វត្តមាន​របស់​ធនាគារ BRED Bank Cambodia នៅក្នុង​ខេត្តសៀមរាប​ថា គឺជា​ការជឿជាក់​ទុកចិត្ត​ពី​សំណាក់​អ្នកវិនិយោគ​មកលើ​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​នយោបាយ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោក​បាន​គូសបញ្ជាក់ថា​៖«​ការបើក​សាខា​ថ្មី​នេះ នឹង​ចូល​រូ​ម​លើកកម្ពស់​ជីវភាព​ប្រជាជន​តាមរយៈ​ការផ្តល់សេវា​ហិរញ្ញវត្ថុ​ល្អ មាន​ប្រសិទ្ធិភាព ជាមួយនឹង​តម្លៃថោក​សមរម្យ​»​។ 
 
​ងាក​មក​ខាង​ស្ថានទូត​បារាំង​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​, ដោយ​សម្តែង​អារម្មណ៍​សប្បាយ និង​រំភើប​ដោយ​ឃើញ​វត្តមាន​ធនាគារ​អឺរ៉ុប​តែមួយគត់​កំពុង​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​, លោកជំទាវ អេ​វ៉ា ហ្គូ​យិន​បី​ន ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​បានបង្ហាញ​ការគាំទ្រ​ចំពោះ​វត្តមាន​ថ្មី​របស់​ធនាគារ BRED Bank Cambodia នៅលើ​ទឹកដី​អង្គរវត្ត ខេត្តសៀមរាប ក្រៅពី​រាជធានី​ភ្នំពេញ​។ ថ្លែង​នៅក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​សាខា​ទី​២​កាលពី​ថ្ងៃទី​១៧​ខែតុលា​ឆ្នាំ​២០១៨, លោកជំទាវ អេ​វ៉ា ហ្គូ​យិន​បី​ន បាន​គូសបញ្ជាក់​ពី​ក្រុង​ប្រាសាទ​នៃ​ខេត្តសៀមរាប​មក​ថា​៖«​ខ្ញុំ​សប្បាយចិត្ត​ដោយ​បានឃើញ​ធនាគារ BRED Bank Cambodia កំពុង​រីកចម្រើន​នៅក្នុង​ព្រះរាជាណាចក្រ និង​កំពុង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ផងដែរ​»​។ 
 
​លោកជំទាវ​បាន​បន្តទៀតថា BRED Bank Cambodia បាន​បម្រើសេវា​ផ្តល់​កម្ចី​ទៅកាន់​គ្រប់​ប្រភេទ​នៃ​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ក្នុងនោះ ក៏មាន​ផងដែរ អតិថិជន​ដែលជា​សហគ្រាស​ខ្នាតតូច និង​មធ្យម ពីព្រោះ ការទទួលបាន​ហិរញ្ញ​ប្រទាន​សម្រាប់​សហគ្រាស​ខ្នាតតូច និង​មធ្យម គឺជា​គន្លឹះ​ចាំបាច់​បំផុត​។ ការ​ទ​ទូល​បាន​ហិរញ្ញ​ប្រទាន​សម្រាប់​ពង្រីក ឬ​បង្កើត​សហគ្រាស វា​នឹងចូលរួម​ការធ្វើ​ពិពិធ​កម្ម​សកម្មភាព​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ឲ្យ​បាន​កាន់តែច្រើន​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ 
 
​មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកជំទាវ អេ​វ៉ា ហ្គូ​យិន​បី​ន ចាត់ទុក​សាខា​ថ្មី​នេះ​ថា វា​បង្ហាញ​ពី​ភាពរស់រវើក​នៃ​ការវិនិយោគ​របស់​ជន​ជាតិ​បារាំង​នៅ​កម្ពុជា និង​បង្ហាញ​ពី​ភាព​រី​កម​ច្រើន​កាន់តែខ្លាំង​ផ្នែក​ពាណិជ​កម្ម​រវាង​ប្រទេស​បារាំង និង​កម្ពុជា​។ ជាក់ស្តែង ទំហំ​នៃ​ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរបាន​កើនឡើង​បី​ដងដោយ​ធ្វើ​ឲ្យ​ទំហំ​ទឹកប្រាក់​កើនឡើង​ដល់​១​ពាន់​លាន​អឺរ៉ូ​កាលពី​ឆ្នាំ​២០១៧​កន្លងមក​៕ 
 

Tag:
 សេដ្ឋកិច្ច​ ​ធន​គារ​ ​ជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com