ជាតិ
ព័ត៍មានសុខភាព
តើ​ដឹង​ទេ​ថា​សារធាតុ​កាហ្វេ​អ៊ី​ន​អាចធ្វើ​ឲ្យ​សត្វល្អិត​ពុល​?
20, Oct 2018 , 6:29 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា​ហេតុអ្វី​បានជា​មិនដែល​មាន​សត្វ​រុយ ឬ​ស្រមោច​មក​ចោមរោម​កាហ្វេ​របស់​អ្នក​?


​ដោយ​៖ គី ចំណារ​
 
​តាមពិតទៅ​សារធាតុ​កាហ្វេ​អ៊ី​ន និង​សែរ​ស្រ​ឡាយ​របស់​វា គឺជា​សារធាតុ​ម្យ៉ាង​ដែល​ផលិត​ដោយ​ដើម​រុក្ខជាតិ​ដូចជា​ដើម​កាហ្វេ ដែល​វា​អាច​ការពារ​ខ្លួន​ពី​ការរំខាន​របស់​សត្វល្អិត​តូចៗ​ដូចជា​ដង្កូវ ស្រមោច និង​សត្វ​បរាសិត​ដទៃទៀត​។ 
 
​សារធាតុ​នោះ​មាន​ឈ្មោះថា Xanthine Alkaloid ដែល​វា​មាន​តួនាទី​ទៅ​បង្អាក់​ដំណើរការ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​សត្វ​ល្អិត​ទាំងនោះ​ផងដែរ​។​
 
​វា​បានន័យថា​សារធាតុ​កាហ្វេ​អ៊ី​ន គឺជា​សារធាតុពុល​ចំពោះ​សត្វល្អិត​។ ដូច្នេះហើយ ទើប​លោកអ្នក​មិនដែល​ប្រទះឃើញ សត្វល្អិត​ណាមួយ​មក​ចោមរោម​កាហ្វេ​ខ្មៅ​ឡើយ​។​
 
​ប៉ុន្តែ​ថ្វីបើ វា​មាន​ជាតិពុល​សម្រាប់​សត្វល្អិត​ក៏ពិតមែន សារធាតុ​ខាងលើនេះ​គ្មាន​ឥទ្ធិពល​អាក្រក់​ទៅលើ​សារពាង្គកាយ​របស់​មនុស្ស​ឡើយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com