ជាតិ
អត្ថបទពាណិជ្ជកម្ម
ពិតជា​អស្ចារ្យ ! ទឹកប្រាក់ ១០០​លាន​រៀល ពី​អ៊ី​ឈី​តាន់ ត្រូវបាន​បន្ត​ឈ្នះ​ទៅលើ​កុមារា​ម្នាក់ទៀត​នៅ​សៀមរាប​
20, Oct 2018 , 1:20 pm        
រូបភាព
​សម្រាប់​កុមារា​ដែលមាន​សំណាង​បានឈ្នះ​រង្វាន់​100​លាន​រៀល ពី​តែ​បៃតង អ៊ី​ឈី​តាន់ ម្នាក់នេះ​មានឈ្មោះ សុភ័ណ មនោ​ភ​ទ្ទ អាយុ 12 ឆ្នាំ បច្ចុប្បន្ន​ជា​សិស្ស​កំពុង​សិក្សា​ថ្នាក់​ទី​7 នៃ​អនុវិទ្យាល័យ ព្រះឥន្ទ​កសាង និង​រស់នៅ​ភូមិ​មណ្ឌល​3 សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។
 
​ថ្លែងប្រាប់​ក្រុមការងារ​ដែល​ចុះ​ប្រគល់​រង្វាន់​ដល់​លំនៅដ្ឋាន កុមារា​រូបនេះ​បានអោយដឹងថា កាលពី​សប្ដាហ៍​កន្លងទៅ ប្អូន​បាន​សុំ​លុយ​ជីដូន​ទិញ​តែ​បៃតង អ៊ី​ឈី​តាន់ រសជាតិ​តែ​ក្រូចឆ្មារ​ទឹកឃ្មុំ ដើម្បី​ទទួលទាន លុះ​ពេល​មួល​គម្រប​ដប ក៏​ស្រាប់តែ​ឃើញ​មាន​រង្វាន់​100​លាន​រៀល​នៅក្នុង​គម្រប​ដប​តែម្ដង​។ ភ្លាមនោះ​ប្អូន​ក៏បាន​យកទៅ​បង្ហាញ​ជីដូន និង​ម្ដាយ​អោយបាន​ដឹង​។ 


 
​ដោយឡែក​អ្នកស្រី ហ៊ុន រស្មី អាយុ​36​ឆ្នាំ ដែលជា​ម្ដាយ​របស់​កុមារា​រូបនេះ​ក៏បាន​បញ្ជាក់​ផងដែរ​ថា នៅ​ថ្ងៃ​ដែល​កូន​ប្រាប់ថា​ត្រូវ​រង្វាន់ អ្នកស្រី​កំពុងតែ​នៅ​កន្លែង​ស៊ីឈ្នួល​បោក​អ៊ុត​។ ដំបូង​ពេល​កូនប្រុស​និយាយប្រាប់​គឺ​មិន​ជឿ​នោះទេ ប៉ុន្តែ​ក្រោយពេល​មក​មើល​គម្រប​ដប និង​ទូរស័ព្ទ​ប្រាប់​ក្រុមហ៊ុន ទើប​ជឿ​ទាំងស្រុង​តែម្ដង​។ អ្នកស្រី​បានបញ្ជាក់​ទៀតថា សព្វថ្ងៃនេះ​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​គឺមាន​ភាពលំបាក​ខ្លាំង ព្រោះ​មានមុខ​របរ​អ្វី​ធំដុំ​នោះ ដែល​សូម្បីតែ​ខ្ទម​តូច​កំពុង​រស់នៅ​ក៏​សង់​ស្នាក់អាស្រ័យ​នៅ​លើដី​របស់គេ​ដែរ​។ 


 
​អ្នកស្រី​បានបញ្ជាក់​ថា បន្ទាប់ពី​ទទួលបាន​ប្រាក់រង្វាន់​នេះ អ្នកស្រី​នឹង​យកលុយ​មួយចំនួន​ទៅ​ទិញ​ដី​សង់ផ្ទះ​អោយបាន​សមរម្យ​ជាង​សព្វថ្ងៃ ហើយ​យក​មួយចំនួនទៀត​ទៅ​បង្កើត​មុខរបរ​បុកល្ហុង​ដែលជា​ជំនាញ​របស់​អ្នកស្រី ហើយនឹង​ទុក​សម្រាប់​កូន​បន្ត​ការសិក្សា​ទៅ​ថ្ងៃ​អនាគត​។ នៅក្នុង​ឱកាស​នោះ អ្នកស្រី​ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ក្រុមហ៊ុន​តែ​បៃតង អ៊ី​ឈី​តាន់ ដែល​បាន​ជួយ​កែប្រែ​ជីវិត និង​ជីវភាព​គ្រួសារ​របស់​អ្នកស្រី​ឱ្យមាន​ភាពល្អប្រសើរ​។ គួរបញ្ជាក់​ផងដែរ​ថា ជាការ​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​តែង​គាំទ្រ​ផលិតផល​តែ​បៃតង អ៊ី​ឈី​តាន់ ក្រុមហ៊ុន បាន​បង្កើន​រង្វាន់​ធំ​នូវ​ទឹកប្រាក់​100​លាន​រៀល រហូតដល់​50​រង្វាន់​, រង្វាន់​ម៉ូតូ HONDA SCOOPY I ចំនួន​50 គ្រឿង , រង្វាន់ i-phone ចំនួន 50​គ្រឿង , រួមជាមួយ​រង្វាន់ តែ​បៃតង អ៊ី​ឈី​តាន់ ហ្វ្រី (Free) ចំនួន 5,000,000 (5​លាន​) រង្វាន់ ។ រួសរាន់​ឡើង អ្នក​ក្លាយជា​សេដ្ឋី​បន្ទាប់ អាចជា​រូបអ្នក ...៕

© រក្សាសិទ្ធិដោយ thmeythmey.com