បើគិតទៅប្រហែលជាមួយខែហើយ ដែលក្រុមហ៊ុនទូរសព្ទ័ដៃ vivo បានធ្វើការបើកសម្ពោធចំពោះម៉ូឌែល smart phone ជំនាន់ចុងក្រោយរបស់ខ្លួនដែលវាត្រូវជាបងប្អូននៃត្រកូល V នោះគឺម៉ូឌែល smart phone VivoV11&V11i ។ ការសម្ពោធរបស់ម៉ូឌែល V11&V11iធ្វើឡើងរហូតដល់ពីរថ្ងៃជាប់គ្នា ហើយពិសេសជាងគេថ្ងៃចុងក្រោយនោះគឺកម្មវិធី vivo Music Run Glow Concert ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់យុវវ័យ។
បើនិយាយអំពីម៉ូឌែល V11i វិញការរចនាម៉ូឌរបស់វា គឺថាមានលក្ខណះសម្បត្តិស្រស់ស្អាតមិនចាញ់ជំនាន់សិស្សច្បងរបស់វាទេ។ចំពោះពណ៌របស់វាវិញ គឺមានជម្រើសពីរពណ៌សម្រាប់ជ្រើសរើសគឺ Starry night & Nebula blue ដែលជាពណ៌កំពុងតែមានការពេញនិយមនាពេលបច្ចុប្បន្ន ដែលវាមានភាពស្រស់ស្អាត និងមានភាពទាក់ទាញមែនទែន ចំពោះផ្ទៃខាងក្រោយមានភាពភ្លឺរលោង និងមានកំទេចផ្លេកៗដូចជាពន្លឺផ្កាយ និងតួរខ្លួនរបស់វាមានផ្ទៃរាងកោងមើលមកវាពិតជាមានភាពទាន់សម័យ និងមានភាពថ្លៃថ្នូរមែនទែន ។
Vivo v11i ពិតជាមានភាពសាកសមចំពោះមិត្តៗយុវវ័យដែលនិយមប្រើប្រាស់ចំពោះ Smart Phone ដែលផ្ដល់នូវគុណភាព ភាពទាន់សម័យ និងស៊ីវីល័យ ។ ឯចំពោះតម្លៃវិញ គឺត្រឹមតែ 299$ ប៉ុណ្ណោះ ដែលនេះជាតម្លៃមួយកម្រិតមធ្យមបើធៀបជាមួយ Smart Phone ដ៏ទៃទៀត ។ ហើយអ្វីដែលពិសេសនោះយើងសង្កេតឃើញថាការដាក់លក់ចំពោះម៉ូឌែល Vivo v11i នៅក្នុងកំឡុងពេល ១ខែនេះ គឺថាពិតជាមានសន្ទុះនៃការគាំទ្រជាពីសំណាក់អតិថិជនដែលតែងតែគាំទ្រចំពោះផលិតផលSmart Phone vivo ។
និយាយទៅលើចំណុចពិសេសបន្ថែមរបស់ vivo v11 វិញគឺវាមានចំណុចពិសេសជាច្រើនដូចជា៖
-បច្ចេកវិទ្យាដោះសោរដោយស្កេនក្រយៅដៃខាងក្រោយ (Finger Print)
-បច្ចេកវិទ្យាដោះសោរដោយស្កេនមុខ (Face Access)
-អេក្រង់ 6.3inch" (FHD+2280*1080) IPS
-ថាមពលថ្មទំហំធំ 3315mAh
-បច្ចេកវិទ្យា AI Portrait Framing, AI HDR, AR Sticker, AI Face Beauty ដែលអាចថតរូបភាពកាន់តែស្អាត
-កាមេរ៉ាមុខ 25MP/កាមេរ៉ាក្រោយ 16MP+5MP
-មានពីរពណ៌គឺ Starry Black និង Nebula Blue
-Funtouch OS_4.5/Android 8.1
-P60 Octa_core 2.0GHz
-RAM 4GB + ROM 128GB (MicroSD Card Up to 256GB)
ជាពិសេសទៅទៀតវាមានសាកថ្មបានលឿន និង សុវត្ថិភាពជាមួយស្រទាប់ការពារដល់ទៅ9យ៉ាង៖