ជាតិ
អត្ថបទពាណិជ្ជកម្ម
ពលរដ្ឋ​ខ្មែរ​បារម្ភ​ថា​ខ្លួន​កំពុង​បរិភោគ​បន្លែ​-​ផ្លែឈើ​ដែលមាន​សារធាតុ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​
20, Oct 2018 , 3:34 pm        
រូបភាព
​បន្លែ ផ្លែឈើ ដ៏​សន្ធឹកសន្ធាប់ នៅតែ​បន្ត​ហូរ​ពី​ប្រទេសជិតខាង ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា​។ តាម​របាយការណ៍​កន្លងមក កម្ពុជា​នាំចូល​បន្លែ ពី​ក្រៅប្រទេស​មាន​ចំនួន ២០០​តោន ទៅ​ជាង​៤០០​តោន ក្នុង​មួយថ្ងៃ សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក​។ បន្លែ​ទាំងនោះ​ភាគច្រើន​នាំចូល​ពី​ប្រទេស​វៀតណាម និង​ថៃ​។​



​ដ្បិត​មាន​ប្រភព​នាំចូល​ច្បាស់លាស់ ប៉ុន្តែ​គេ​មិនបាន​ដឹង​ទេ​ថា តើ​ដាំ​ដុះ​បន្លែ ផ្លែឈើ​ទាំងនោះ ស្របតាម​បែបបទ​សុវត្ថិភាព​ឬក៏​នោះទេ​។ ដូច្នេះហើយ បានជា​ប្រជាពលរដ្ឋ​ខ្មែរ តែងតែ​បារម្ភ​ថា ពួកគាត់​កំពុង​ទទួល​បន្លែ ផ្លែឈើ ដែលមាន​សារធាតុ​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​រៀងរាល់ថ្ងៃ​។ 


 
​លោក រស់ សាត ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ទឹក​លាង​បន្លែ​ផ្លែឈើ អាក​តា​បាយ​អូ បាន​គូសបញ្ជាក់ថា ការ​ញាំ​បន្លែ​ផ្លែឈើ​ដែល​គ្មាន​សុវត្ថិភាព អាច​បណ្តាល​ឲ្យ​អ្នក​បរិភោគ​មាន​ជំងឺ​រាករូស ឬ​ក្អួត​ជាដើម ដោយសារ​បន្លែ​ភាគច្រើន​ត្រូវបាន​គេ​ប្រើប្រាស់​ជីគីមី​លើស​កម្រិត ឬ​ថ្នាំ​សម្លាប់សត្វ​ល្អិត​ជាដើម​។ លោក រស់ សាត បន្ត​ដូច្នេះ​៖«​យើង​មិន​បានដឹង​ទេ​ថា តើ​បន្លែ ផ្លែឈើ ដែល​ត្រូវបាន​នាំចូលរ​ដ៏​ច្រើនសន្ធឹក​សន្ធាប់​ជា​រៀងរាល់ថ្ងៃ វា​មាន​សុវត្ថិភាព​ឬ​អត់ ដោយសារតែ​យើង​មិនបាន​ដឹង​ពី​ប្រភព​ច្បាស់ មិនដឹង​ពី​ការដាំដុះ​។  សូម្បីតែ​ការដាំដុះ​នៅក្នុង​ស្រុក តាមបែប​ធម្មជាតិ គឺ​ត្រូវ​ការចំណាយ​ច្រើន​។ ដូច្នេះហើយ​ប្រជាកសិករ​ខ្លះ ងាក​ទៅប្រើ​ប្រាស់​គីមី ក៏ដូចជា​ថ្នាំ​សម្លាប់សត្វ​ល្អិត​ដែល​ប៉ះពាល់​ដល់​សុខភាព​នៅក្នុង​ការថែទាំ​ដំណាំ និង​បន្លែ​របស់ខ្លួន​»​។ 
 
​បើតាម​ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ទឹក​លាង​បន្លែ​ផ្លែឈើ អាក​តា​បាយ​អូ ដើម្បី​មាន​សុវត្ថិភាព​ខ្ពស់ គឺ​ត្រូវ​លាង​សម្អាត​សា​ធារ​ធាតុគីមី និង​សម្លាប់​មេរោគ​ឲ្យ​អស់ពី​បន្លែ ផ្លែឈើ​។ ការលាង​បន្លែ​ផ្លែឈើ​ដើម្បី​កាត់បន្ថយ​សារធាតុ​គីមី​ពុល និង​សម្លាប់​មេរោគ​ដែលមាន​នៅលើ​បន្លែ ផ្លែឈើ គឺ​ប្រៀបដូចជា​មនុស្ស​យើង ត្រូវ​លាងដៃ​ជាមួយ​សាប៊ូ​ដើម្បី​សម្លាប់​មេរោគ មុន​ចាប់​កាន់​ចំណីអាហារ​ទទួលទាន ឬ​ដូច​ការណ៍​ដែល​យើង​ងូតទឹក ត្រូវ​ប្រើ​សាប៊ូ​ដុស​ខ្លួន កក់សក់​ត្រូវការ​សាប៊ូ​ដូច្នោះ​ដែរ​។ នេះ​ជាការ​លើកឡើង​បន្ថែម​របស់លោក រស់ សាត ដោយ​លោក បាន​បន្ត​ដោយ​ចោត​ជា​សំណួរ​ថា ហេតុអ្វី បានជា​បន្លែ ផ្លែឈើ ដែល​យើង​បរិភោគ​រាល់ថ្ងៃ យើង​លាង​តែ​ជាមួយ​ទឹក​ធម្មតា​? តើ​អ្នក​ប្រាកដ​ទេ​ថា បន្លែ​ផ្លែឈើ​ដែល​លាង​ដោយ​ទឹក​ធម្មតា​គ្មាន​មេរោគ​? 
 
​ទឹក​លាង​បន្លែ ផ្លែឈើ អាក​តា​បាយ​អូ គឺមាន​សមត្ថភាព​ក្នុងការ​កាត់បន្ថយ​សារធាតុ​គីមី ក៏ដូចជា​សម្លាប់​មេរោគ ដែលមាន​នៅលើ​បន្លែ​ឈើ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អាក​តា​បាយ​អូ ក៏​ជួយ​រក្សា​សោភណភាព និង​វីតាមីន​របស់​បន្លែ​ផ្លែឈើ​ឲ្យ​នៅ​ដូចដើម​ផងដែរ​។​
 
​ទឹក​លាង​បន្លែ ផ្លែឈើ អាក​តា​បាយ​អូ ត្រូវបាន​ផលិតឡើង​ស្របតាម​ស្តង់ដារ​ប្រទេស​ជប៉ុន និង​ត្រូវបាន​ទទួលស្គាល់​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​កម្ពុជា​ផងដែរ​។ សូមបញ្ជាក់ថា​ផងដែរ​ថា នៅ​ប្រទេស​ជប៉ុន គេ​ប្រើប្រាស់​ទឹក​លាង​បន្លែ ផ្លែឈើ ដើម្បី​លាងជម្រះ​សារធាតុ​គីមី និង​មេរោគ តាំងពី​ឆ្នាំ ១៩៧៤ មកម្ល៉េះ​។ ដូច្នេះហើយ បានជា​ជនជាតិ​ជប៉ុន​មាន​អាយុ​វែង និង​មាន​សុខភាព​ល្អ​។ 
 
​ព័ត៌មាន​លម្អិត សូម​ទាក់ទង​តាម​លេខ​ទូរស័ព្ទ 092 531 000/ 086 760 127​។ លោក​អាច​ស្វែងរក​ព័ត៌មាន​បន្ថែម​បាន តាមរយៈ​គេហទំព័រ www.actabio.com  ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Acta Bio៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com