ជាតិ
​តើ​ក្រុមហ៊ុន​អាកាសចរណ៍​ត្រូវធ្វើ​អ្វី​បើ​មាន​មនុស្ស​ទទួលមរណភាព​លើ​យន្តហោះ​?
21, Oct 2018 , 6:29 pm        
រូបភាព
ដោយ គី ចំណារ
ករណី​មាន​មនុស្ស​ស្លាប់ ឬ​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​ពេល​កំពុងធ្វើដំណើរ​តាម​យន្តហោះ​ជា​រឿង​កម្រ​កើតឡើង ប៉ុន្តែ​មិន​មានន័យថា វា​មិន​កើតឡើង​សោះឡើយ​។ នៅពេល​បញ្ហា​បែបនេះ​កើតឡើង ក្រុមហ៊ុន​អាកាសចរណ៍​មាន​មាន​បន្ទុក​ជួយ​ដោះស្រាយ​។

 
​ថ្វីបើ​បញ្ហា​ធ្ងន់​ធ្រ​បែបនេះ​កើតឡើង​ម្តងម្កាល​ក្តី ក៏​ក្រុមហ៊ុន​អាកាសចរណ៍​នានា​មិន​ហ៊ាន​មើលរំលង​ដែរ​។ 
​បើតាម​កាសែត The Sun របស់​អង់គ្លេស បើ​មាន​បញ្ហា​កើតឡើង​ជាពិសេស​អ្នក​ឈឺ​ធ្ងន់ អ្នកធ្វើការ​ក្នុង​យន្តហោះ​តែងមាន​ឧបករណ៍​ឆក់​បេះដូង​សម្រាប់​ជួយសង្គ្រោះ​ជីវិត​ជានិច្ច​។​
 
​ប៉ុន្តែ​បើ​មាន​អ្នកដំណើរ​ណា​ម្នាក់​ត្រូវការ​ការជួយ​សង្គ្រោះបន្ទាន់​ពី​សំណាក់​ក្រុមគ្រូពេទ្យ​បច្ចេកទេស នោះ​យន្តហោះ​អាច​ចុះចត​នៅ​ព្រលាន​ដែល​ជិត​ជាងគេ​។​
 
​បើ​អ្នកដំណើរ​ពិតជា​ស្លាប់​ពិតមែន​នោះ ក្រុម​អ្នកធ្វើការ​លើ​យន្តហោះ​អាច​យក​ភួយ​ឬ​ក្រណាត់​ណាមួយ​មក​គ្រប​លើ​ខ្លួនប្រាណ​និង​មុខ​ប៉ុណ្ណោះ​ហើយ​អាច​លើកសព​នោះ​ដាក់​នៅ​កៅអី​ណា​ដែល​ទំនេរ​រហូតដល់​កន្លែង​ដែល​យន្តហោះ​ចុះចត​។​
 
​ក្នុង​យន្តហោះ​ខ្លះទៀត គេ​អាចមាន​ប្រអប់​មួយ​ទំហំ​ប៉ុន​មនុស្សពេញវ័យ​ដែល​អាចដាក់​សាកសព​បា​ន​បើ​ករណីនេះ​កើតឡើង​៕

Tag:
 យន្តហោះ​
  អាកាសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com