ជាតិ
សង្គមជាតិ
កម្ពុជា ផលិត និង​ផ្តល់​លិខិតឆ្លងដែន​ជាង​១,៤​លាន ក្នុង​រយៈពេល​៥​ឆ្នាំ
21, Oct 2018 , 9:59 pm        
រូបភាព
ដោយ:
​ក្នុង​រយៈពេល​៥​ឆ្នាំ លិខិតឆ្លងដែន​កម្ពុជា​ជាង​១​លាន​៤​សែន​ក្បាល ត្រូវបាន​ផលិត​និង​ផ្តល់​ឲ្យ​ប្រជាពលរដ្ឋ​។ តួលេខ​អំពី​លិខិតឆ្លងដែន​នេះ ត្រូវបាន​បង្ហាញ​ក្នុង​របាយការណ៍​របស់​ក្រសួងមហាផ្ទៃ​។

 

 
​កាលពី​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ ក្រសួងមហាផ្ទៃ បាន​បើ​កិច្ចប្រជុំ​មួយ ដើម្បី​បូកសរុប​ពី​លទ្ធផល​ការងារ​ពី​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៧​។ យោងតាម​របាយការណ៍ ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ក្នុង​កិច្ចប្រជុំ​នោះ នៅមាន​លិខិត​ធ្វើដំណើរ​ជាង​៥​ម៉ឺន​៤​ពាន់​ក្បាល​ទៀត សម្រាប់​ពលករ​កម្ពុជា​ធ្វើការ​នៅក្រៅ​ប្រទេស ក៏ត្រូវ​បាន​ផលិត​និង​ផ្តល់ជូន​ប្រជាពលរដ្ឋ​ផងដែរ ក្នុង​រយៈពេល​៥​ឆ្នាំនេះ​។ 
 
​ចំណែក អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ មាន​ជាង​៩​លាន​៧​សែន​សន្លឹក ដែល​ត្រូវបាន​ផលិតឡើង​។ លើសពីនេះ មាន​ប្រជាពលរដ្ឋ​ជាង​២​លាន​៨​សែន​នាក់ ដែល​បាន​ចុះបញ្ជី​អត្រានុកូលដ្ឋាន​៕ 

Tag:
 លិខិតឆ្លងដែន​
  អត្តសញ្ញាណ​បណ្ណ​
© រក្សាសិទ្ធិដោយ thmeythmey.com