កីឡាអន្តរជាតិ
អន្តរជាតិ
PSG ឈ្នះ​១០​ប្រកួត​ជាប់​គ្នា ខណៈ Monaco ចាញ់​ក្រោម​ការដឹកនាំ​ដំបូង​របស់ Henry
21, Oct 2018 , 4:29 pm        
រូបភាព
Mbappe អបអរគ្រាប់បាល់បញ្ចូលទីជាមួយមិត្តរួមក្រុម និង Henry ខកចិត្តពេលដឹកនាំ Monaco លើកដំបូង។ រូបថត AFP
Mbappe អបអរគ្រាប់បាល់បញ្ចូលទីជាមួយមិត្តរួមក្រុម និង Henry ខកចិត្តពេលដឹកនាំ Monaco លើកដំបូង។ រូបថត AFP
ដោយ: រួបរួម
Paris Saint Germain បាន​យកឈ្នះ Amiens ៥-០ ដែលជា​ជ័យជម្នះ​១០​លើក​ជាប់ៗ​គ្នា បើ​គិត​ចាប់តាំងពី​ការបើក​រដូវ​កាល​ថ្មី Ligue 1 របស់​បារាំង​។ ស្របពេល​ជាមួយគ្នានេះ Monaco បាន​ចាញ់​ម្ចាស់ផ្ទះ Strasbourg ២-១ ក្រោម​ការដឹកនាំ​ដំបូង​របស់ Thierry Henry​។​

 
PSG ទទួលបាន​៣០​ពិន្ទុ​ពេញ​ពី​ការប្រកួត​ទាំង​១០​លើកដំបូង​នៅ​ក្របខណ្ឌ Ligue 1 ដោយមាន​៨​ពិន្ទុ​លើស Lille ដែល​កំពុង​ឈរ​លេខ​ពីរ​។ ក្នុង​ជ័យជម្នះ ៥-០ Kylian Mbappe រកបាន​១​គ្រាប់ និង​ជា​គ្រាប់​ទី​១១​របស់គេ​នា​ការប្រកួត​៩​លើក​។​
 
​ផ្ទុយទៅវិញ Monaco បន្ត​ត្រាំត្រែង​នៅ​បាត​តារាង ក្រោយ​ចាញ់​ម្ចាស់ផ្ទះ Strasbourg ២-១ ក្រោម​ការដឹកនាំ​ដំបូង​របស់លោក Thierry Henry បន្ទាប់ពី​លោក​ចូលកាន់​តំណែង​ជើង​ជំនួស​លោក Leonardo Jardim​។ Monaco ជើងឯក​ឆ្នាំ​២០១៧ មិនទាន់​ស្គាល់​ជ័យជម្នះ​ឡើយ នា​ការប្រកួត​រាល់​ព្រឹត្តិការណ៍​១១​លើកចុងក្រោយ​នេះ​៕
 

Tag:
 ​បាល់ទាត់​
© រក្សាសិទ្ធិដោយ thmeythmey.com