ជាតិ
សម្ដេច ហ៊ុន សែន​៖ ដល់ពេល​នេះហើយ ទោះជា​យក្ស​ក៏​មិនអាច​រាំងផ្លូវ​បានដែរ​
21, Oct 2018 , 5:29 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ទោះជា​យក្ស​ក៏​មិនអាច​រាំងផ្លូវ​សម្ដេច​ក្នុងការ​បន្តដំណើរ​ដឹក​នាំ​រដ្ឋាភិបាល​ឡើយ​។ សម្តេច​ចង់​ផ្ញើ​សារ​ទៅកាន់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ថា សម្រាប់​តួនាទី​មេឃុំ ពួកគេ​ត្រូវ​រង់ចាំ​ដល់​ការបោះឆ្នោត​ឆ្នាំ​២០២២ និង​តំណាងរាស្ត្រ ឆ្នាំ​២០២៣​។ សម្ដេច​ថ្លែង​បែបនេះ នៅក្នុង​ជំនួប​ជាមួយ​សិស្ស​- និស្សិត ដែល​កំពុង​បន្ត​ការសិក្សា​នៅ​ប្រទេស​តួ​ក​គី​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៨​។


«​មិនអាច​មានការ​បោះឆ្នោត ឡើងវិញ​ណាមួយ​ឡើយ​នៅក្នុង​អំឡុង​ពេលនេះ ទោះជា​យក្ស​ក៏​រាំងផ្លូវ​គេ​មិនបាន​ដែរ​»​។ នេះ​ជាការ​បញ្ជាក់​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ជំនួប​ជាមួយ​សិស្ស​- និស្សិត ដែល​កំពុង​បន្ត​ការសិក្សា​នៅ​ប្រទេស​តួ​ក​គី​នៅ​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៨​។​
 
​នៅក្នុង​ឱកាស​នេះ​សម្ដេច​បាន​បន្ថែមថា «​ប្រសិនជា​រស់​ឡើងវិញ​មេឃុំ និង​តំណាងរាស្ត្រ គឺ​ត្រូវ​រង់ចាំ​រស់​ឡើងវិញ​នៅ​ឆ្នាំ​២០២២ សម្រាប់​ការបោះឆ្នោត​ឃុំ​/​សង្កាត់ និង​ឆ្នាំ​២០២៣ សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​»​។ 
 
​សម្ដេច ហ៊ុន សែន បាន​មានប្រសាសន៍​ទាំង​ជឿជាក់ថា សម្ដេច​នឹង​ដឹកនាំ​ប្រទេស​កម្ពុជា​រហូតដល់ ប្រសិនជា​លោក សម រង្ស៊ី នៅតែ​បន្ត​ប្រឆាំង​ចង់បាន​អំណាច​។ មិនតែប៉ុណ្ណោះ​សម្ដេច​បាន​បន្ថែមថា យ៉ាងហោចណាស់​សម្ដេច​ប​ន្ត​ដឹកនាំ​ប្រទេស​កម្ពុជា​ដល់​ឆ្នាំ​២០២៨ គឺ​នៅពេលដែល​GDP របស់​ប្រទេស​កម្ពុជា​កាន់តែ​ខិតជិត​មកជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ តាម​ការព្យាករណ៍​រប​ស់​ធនាគារពិភពលោក​។​
 
​សំឡេង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៖
 

Tag:
 ​តួ​ក​គី​
 ​ស្ថានទូត​
 ​ការទូត​
 ​បក្សប្រឆាំង​
© រក្សាសិទ្ធិដោយ thmeythmey.com