ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
វីដេអូ
២៥ខេត្ត/រាជធានី
ក្រៅពី​ធ្វើស្រែ និង​ចិញ្ចឹមសត្វ​, អ្នកស្រី ម៉ា​នី ឆ្លៀត​ដាំ​ស្លឹក​ខ្ទឹម​បន្ថែម ដើម្បី​ដោះស្រាយ​ជីវភាព​គ្រួសារ​
22, Oct 2018 , 12:59 pm        
រូបភាព
​កំពត​៖ ក្រៅពី​ធ្វើស្រែ និង​ចិញ្ចឹមសត្វ​, អ្នកស្រី សួន ម៉ា​នី ផ្តើម​ដាំ​ស្លឹក​ខ្ទឹម​ធម្មជាតិ ដើម្បី​ប​ង្តើ​ន​ចំណូល​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ឱ្យ​កាន់តែ​ប្រ​សើរ​។ ឃើញ​ជីវភាព​គ្រួសារ​របស់​អ្នកជិតខាង​កាន់តែ​រីកចម្រើន តាមរយៈ​ការដាំ​ស្លឹក​ខ្ទឹម​ធម្មជាតិ​លក់ គឺជា​ផ្នែក​មួយ ប៉ុន្តែ ការ​ឆ្លៀតពេល និង​ការយកចិត្តទុកដាក់​ថែទាំ គឺ​មូលហេតុ​ចម្បង​ដែលនាំឱ្យ​កសិករ សួន ម៉ា​នី និង​ស្វាមី ទទួលបាន​ទិន្នផល​ច្រើន​ពី​ការដាំ​ស្លឹក​ខ្ទឹម​លើកដំបូង​។ គ្រួសារ​កសិករ​ដែលរ​ស់​នៅ​ស្រុក​ជុំ​គិរី ខេត្តកំពត មួយ​នេះ រំពឹងថា ជីវភាព​គ្រួសារ​នឹង​ប្រសើរ​ជាង​មុន តាមរយៈ​ដំណាំ​ស្លឹក​ខ្ទឹម ដែលជា​មុខរបរ​បន្ថែម​។​

 
​របរ​ដាំ​ស្លឹក​ខ្ទឹម​នេះ ជា​របរ​ដំបូង​របស់​កសិករ​វ័យ ៣៦ ឆ្នាំ អ្នកស្រី សួន ម៉ា​នី ។ ដើមឡើយ​អ្នកស្រី ម៉ា​នី គ្រាន់តែ​ជា​កសិករ​ធ្វើស្រែ និង​ចិញ្ចឹមសត្វ​មួយចំនួន​ដូចជា មាន់​, ពពែ​, ជ្រូក និង​គោ នៅផ្ទះ​ប៉ុណ្ណោះ​។ ប៉ុន្តែ នៅក្នុង​ឆ្នាំ​២០១៨​នេះ អ្នកស្រី ម៉ា​នី និង​ក្រុមគ្រួសារ​បាន​ងាក​មក​ដាំ​ស្លឹក​ខ្ទឹម ដើម្បី​រក​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ កសិករ​រូបនេះ លើកឡើងថា​៖ «​ទោះបី​ដាំ​មុនដំបូង​មិនសូវ​ល្អ​ក្តី តែ​អ្នកស្រី​សប្បាយចិត្ត និង​បន្ត​ដាំ​ស្លឹក​ខ្ទឹម​ធម្មជាតិ​នេះ​បន្តទៀត​»​។ 

​សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ខ្លី​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey និង​អ្នកស្រី សួន ម៉ា​នី កសិករ​ដាំ​ស្លឹក​ខ្ទឹម​នៅ​ខេត្តកំពត​ដូចតទៅ​៖ 

 
 
​មូលហេតុ​ដែល​នាំ​ឲ្យ​កសិករ​រូបនេះ ចាប់ផ្ដើម​ដាំ​ស្លឹក​ខ្ទឹម ពីព្រោះ​ពលរដ្ឋ​ក្នុងភូមិ​មួយចំនួន​មាន​ជីវភាព​ធូរធារ​ជាង​មុន ទើប​បណ្ដាល​ឲ្យ​អ្នកស្រី ម៉ា​នី ចាប់យក​របរ​ដាំ​ស្លឹក​ខ្ទឹម​បែប​ធម្មជាតិ​។ កសិករ​ក្នុងភូមិ​ដំណាក់​ឈើ​ក្រម ឃុំ​ស្នាយ​អ​ញ្ចិ​ត ស្រុក​ជុំ​គិរី ខេត្តកំពត​រូបនេះ ចំណាយ​ទុន​ដំបូង​ជិត ២​លាន​រៀល ហើយ​អ្នកស្រី រំពឹងថា នឹង​ទទួលបាន​ទ​ន្និ​ផល​ច្រើន​។​


 
​ដើម្បី​ទទួលបាន ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv





Tag:
 កសិកម្ម​
  ស្លឹក​ខ្ទឹម​
  សរីរាង្គ​
  កំពត​
© រក្សាសិទ្ធិដោយ thmeythmey.com