ជាតិ
រថយន្ត
សុវត្តិភាព ចរាចរណ៍
សាលាបង្រៀន​បើកបរ​មាន​ច្រើន តែ​គ្រោះថ្នាក់​ចរាចរណ៍​ក៏​ច្រើន ហេតុអ្វី​?
22, Oct 2018 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ គ្រោះថ្នាក់​ចរាចរណ៍ នៅតែ​ជា​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​មួយ​នៅ​កម្ពុជា​។ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ និង​ជនរងគ្រោះ​ដោយសារ​បញ្ហា​នេះ​ហាក់​ថមថយ​តិចតួច បើទោះជា​បច្ចុប្បន្ន​មាន​សាលាបង្រៀន​បើកបរ​ច្រើនជាង​មុន​ក៏ដោយ​។ លោក មិន សុជាតិ​គ្រូ​នៅ​សាលាបង្រៀន​បើកបរ​មួយ បាន​ប្រាប់ថា​គ្រោះថ្នាក់​ចរាចរណ៍​មិនមែន​បណ្តាលមកពី​គ្រូបង្រៀន​នោះទេ តែ​គឺ​មក​មនុស្ស​ដែលជា​អ្នកបើកបរ បើ​គេ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង ឬ​បើកបរ​ទាំង​ងងុយ នោះ​វា​នឹង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​។ ម្យ៉ាងទៀត​ការណ៍​មិនបាន​អនុវត្តន៍​តាម​មេរៀន​បើកបរ ដែលមាន​រៀន ក៏​ជា​កត្តា​រួមចំណែក​ឲ្យ​កើតមាន​គ្រោះថ្នាក់​ចរាចរន៍​ដែរ​។ នេះ​បើតាម​លោកគ្រូ​បង្រៀន​បើកបរ​ដដែល​។


 
​ដើម្បី​ជ្រាប​កាន់តែច្បាស់ សូម​អញ្ជើញ​ស្តាប់​បទ​សម្ភាស រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោកគ្រូ​បង្រៀន​បើកបរ មិន សុជាតិ ដូចតទៅ​៖
 



 
 

Tag:
 យានយន្ត​
 ​រថយន្ត​
 ​ការបើកបរ​
 ​មិន សុជាតិ​
 ​គ្រោះថ្នាក់​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com