ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ថ្មី​៤ ចូល​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ព្រះសីហនុ ផលិត​ក្ដារបន្ទះ និង​វ៉ា​លី​ស​
23, Oct 2018 , 8:59 am        
រូបភាព
រូបពី CDC
រូបពី CDC
ដោយ:
​ព្រះសីហនុ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​យល់ព្រម​លើ​សំណើ​វិនិយោគ​ចំនួន​៤ ដែលមាន​ទុនវិនិយោគ​សរុប​ជាង ២៨​លាន​ដុល្លារ ហើយ​គម្រោង​ភាគច្រើន​ជា​រោងចក្រ​ផលិត​ក្ដារបន្ទះ និង​គ្រឿងសង្ហារិម​។ គម្រោង​ទាំង​៤​នេះ សុទ្ធតែ​គម្រោង​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​។


 
CDC បានអនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ចំនួន​៤ វិនិយោគ​លើ​គម្រោង​ដែល​បានដាក់​ស្នើ​បោះទុន​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ ។ ទី​១, គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្ដារ​ប៉ា​កេ ក្ដារបន្ទះ និង​គ្រឿងសង្ហារិម របស់​ក្រុមហ៊ុន INVISTA DECOR CO.,LTD  លើ​ទុនវិនិយោគ ១,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​ចំនួន ១៣៥​កន្លែង​។
​ទី​២, គម្រោង​បង្កើត​រោងចក្រ​ផលិត កាបូប និង​វ៉ា​លី​ស ដែល​នឹង​បោះទុន ៥,៦​លាន​ដុល្លារ និង​ផ្ដល់​ការងារ ៣៨០​កន្លែង របស់​ក្រុមហ៊ុន GLORY ALLIANCE (CAMBODIA) CO.,LTD ។ ទី​៣, គម្រោង​របស់​ក្រុមហ៊ុន CAMBODIAN TROPIC FLOORING CO.,LTD ដែល​នឹង​បង្កើត​រោងចក្រ​ផលិត​ក្ដារ​ប៉ា​កេ ក្ដារបន្ទះ និង​គ្រឿងសង្ហារិម មាន​ទុនវិនិយោគ ៦,៥ លាន​ដុល្លារ និង​បង្កើត​ការងារ ៥៤០​កន្លែង​។​
 
​ទី​៤, គម្រោង​បង្កើត​រោងចក្រ​ផលិត​ក្ដារ​ប៉ា​កេ និង​ក្ដារបន្ទះ លើ​ទុនវិនិយោគ ១៥​លាន​ដុល្លារ និង​បង្កើត​ការងារ ១៦២​លាន​ដុល្លារ​របស់​ក្រុមហ៊ុន COUGAR WOOD INDUSTRY CO.,LTD ៕

Tag:
 CDC
  តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com