ជាតិ
សង្គមជាតិ
«​ការចងចាំ​ស្មារតី​២​ឆ្នូ​» ជា​ប្រធានបទ​ក្នុងការ​ប្រកួត​តែង​កំណាព្យ ដើម្បី​រំលឹក​គុណ​ដល់​យុវជន​នៃ​រណសិរ្ស​
24, Oct 2018 , 12:41 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៤០ នៃ​រណសិរ្ស​សាមគ្គី​អភិវឌ្ឍ​មាតុភូមិ​កម្ពុជា ខាងមុខនេះ សារមន្ទីរ​ទួលស្លែង បានប្រកាស​ជ្រើសរើស​បេក្ខជន​ប្រឡង ដើម្បី​ប្រកួត​តែង​កំណាព្យ​ស្តីពី «​ការចងចាំ​ស្មារតី​២​ឆ្នូ​»​។ គោលបំណង​នៃ​ការបង្កើត​កម្មវិធី​ប្រកួត​តែង​កំណាព្យ​នេះ សារមន្ទីរ​ទួលស្លែង ចង់បង្ហាញ​ពី​ការដឹងគុណ​ចំពោះ​យុវជន​ស្នេហា​ជាតិ ដែល​បាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​សង្គ្រោះ​ជាតិ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​




​គោលបំណង​ដ៏​ធំ​ទៀតសោត នៃ​ការបង្កើត​កម្មវិធី​ប្រកួត​នេះ សារមន្ទីរ​ទួលស្លែង ចង់​ជំរុញ​ឲ្យ​យុវជន​ជំនាញ​ក្រោយ​ស្វែងយល់​ពី​កំណើត​រណសិរ្ស និង​រំលឹក​ខួប​លើក​ទី​៤០​ឆ្នាំ ចំពោះ​យុវជន​ដែល​បាន​ពលី​ដើម្បី​សង្គ្រោះ​ជាតិ​ពី​សម័យ​ប៉ុលពត ជាពិសេស​ទៅទៀត​នោះ ចូលរួម​លើកស្ទួយ​វិស័យ​អក្សរសាស្ត្រ​ខ្មែរ​ផ្នែក​តែង​កំណាព្យ​ផងដែរ​។ 
 
​លក្ខខណ្ឌ​សម្រាប់​បេក្ខជន​ប្រឡង ត្រូវតែមាន​អាយុ​ចាប់ពី​១៦​ឆ្នាំ ទៅ​៣៣​ឆ្នាំ មាន​ឆន្ទៈ​ក្នុងការ​ឈ្វេងយល់​ពី​ប្រវត្តិសាស្ត្រ និង​ផ្សព្វផ្សាយ​ពី ស្មារតី​២​ឆ្នូ​។ បេក្ខជន​ត្រូវ​តែង​កំណាព្យ​ដែលជា​ស្នាដៃ​ថ្មី ដែល​មិនមាន​ការផ្សាយ​ពីមុន និង​ដាក់​អត្ថបទ​កំណាព្យ​របស់ខ្លួន​ឲ្យ​បាន​មុន​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ 
 
​លទ្ធផល​នឹង​ប្រកាស​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា សម្រាប់​បេក្ខជន​ដែល​ជាប់​ជ័យ​លោ​ភី​លេខ​១ នឹង​ទទួលបាន​ថវិកា​ចំនួន​២​លាន​រៀល  លេខ​២ ចំនួន​១​លាន​៦​សែន​រៀល លេខ​៣ ចំនួន​១​លាន​២​សែន​រៀល លេខ​៤ ចំនួន​៨​សែន​រៀល និង​លេខ​៥ ចំនួន​៤​សែន​រៀល​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​តាម​អ៊ី​ម៉ែ​ល .kh/ និង​តាម​លេខ​ទូរ​សព្ទ ០៦៩ ៥៤៨ ៨០៦៕ 
 

Tag:
 អប់រំ​
 ២​ឆ្នូ​
  កំណាព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com