កីឡាអន្តរជាតិ
អន្តរជាតិ
FA នឹង​ពិន័យ​ជំនួយការ​គ្រូ Chelsea ពីបទ​ប្រព្រឹត្ត​មិន​សមរម្យ​ចំពោះមុខ​កីឡាករ Man Utd
24, Oct 2018 , 7:39 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អង់គ្លេស FA នឹងដាក់​ពិន័យ​ជំនួយការ​គ្រូបង្វឹក​ក្រុម Chelsea លោក លោក Marco Ianni ដែល​បាន​ប្រព្រឹត្តិ​កាយវិកា​មិន​សមរម្យ​ចំពោះមុខ​កីឡាករ Manchester United ជាពិសេស​ជាមួយ​លោក Jose Mourinho ក្រោយ​អបអរ​គ្រាប់​បាល់​បញ្ចូល​ទី​តាម​ស្មើ ២-២ ។​



Chelsea បាន​តាម​ស្មើ Man United នៅ​ចុង​ម៉ោង​ដោយ​ខ្សែបម្រើ Ross Barkley នៅ​ទឹកដី Stamford Bridge ក្នុងការ​ប្រកួត​ក្របខណ្ឌ Premier League កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។ ក្រោយ​ការ​ស៊ុត​បញ្ចូល​ទី​ភ្លាមៗ លោក Ianni បាន​អបអរ​គ្រាប់​បាល់​ដោយ​ប្រើ​ឥ​រិ​បថ​ឌឺដង​រត់​កាត់​ពីមុខ​កៅអី​បម្រុង​ក្នុង​តំបន់​បច្ចេកទេស​របស់ Man United ដែល​ធ្វើ​ឲ្យ​លោក Mourinho ខឹងសម្បា​និង​បង្ក​ឲ្យ​មាន​ជម្លោះ​មួយ​ប្រាវ​។​


 
​នៅ​ថ្ងៃទី​២២ ខែតុលា FA បាន​ចោទប្រកាន់​លោក Ianni ជុំវិញ​ឥរិយាបថ​នោះ ដោយ​លើកឡើង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ជំនួយការ​គ្រូបង្វឹក​រូបនេះ​មាន​ពេល​រហូតដល់​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥ នេះ ដើម្បី​ជំទាស់​នឹង​ការដាក់ពិន័យ​ខាងលើ​។​
 
​មួយវិញទៀត អង្គភាព​គ្រប់គ្រង​កីឡាបាល់ទាត់​អង់គ្លេស ក៏បាន​រំលឹក​ដល់​លោក Mourinho អំពី​ទង្វើ​មិន​សមរម្យ​របស់លោក​នៅ​ពេលនោះ​ដែរ បើទោះជា​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​គេច​ផុតពី​ការចោទប្រកាន់​ក្នុង​ជម្លោះ​នោះ​ក៏ដោយ​៕
 

Tag:
 Chelsea
  FA
  Manchester United
  Marco Ianni
© រក្សាសិទ្ធិដោយ thmeythmey.com