កីឡាជាតិ
ជាតិ
កែវ សុខ​ង​ន ក្លាយជា​អ្នកដឹកនាំក្រុម​ភ្នំពេញ​ក្រោ​ន ជំនួស​លោក Noriaki Ikeda
24, Oct 2018 , 3:59 pm        
រូបភាព
រូបពីហ្វេសប៊ុក កែវ សុខងន
រូបពីហ្វេសប៊ុក កែវ សុខងន
ដោយ:
​ភ្នំពេញ​៖ អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ភ្នំពេញ​ក្រោ​ន​កីឡាករ កែវ សុខ​ង​ន ក្លាយជា​អ្នកដឹកនាំក្រុមភ្នំពេញ​ក្រោ​ន ជំនួស​លោក Noriaki Ikeda ។ នេះ​បើតាម​ការ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​។​

 
​អតីត​ខ្សែប្រយុទ្ធ​ភ្នំពេញ​ក្រោ​ន កែវ សុខ​ង​ន បានបញ្ចប់​អាជីព​របស់ខ្លួន កាលពី​ចុងឆ្នាំ​២០១៧​កន្លងមក មុននឹង​ត្រូវបាន​ជ្រើសតាំង​ជា​អ្នកដឹកនាំក្រុម​នេះ​។ កែវ សុខ​ង​ន គឺជា​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម​ជម្រើសជាតិ​កម្ពុជា ហើយក៏​ជា​អតីត​ខ្សែប្រយុទ្ធ​ក្លិប​សាមុទ​សា​ខន​លី​គ​ថៃ និង​ក្លិប​បឹងកេត​ជាដើម​។​
 
​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន បាន​ជ្រើសតាំង កែវ សុខ​ង​ន ជា​អ្នកចាត់ការ​ជំនួស​លោក Noriaki Ikeda នេះ បន្ទាប់ពី​អ្នកចាត់ការ​ជន ជាតិ​ជប៉ុន​រូបនេះ បាន​មកជួយ​ក្លិប​រយៈពេល​ជាង​១​ឆ្នាំ ។​
 
​នៅ​រសៀល​នេះ​ក្លិប​ភ្នំពេញ​ក្រោ​ន ក៏បាន​តែងតាំង​លោក Leonardo Vitorino ជា​គ្រូបង្វឹក​ក្លិប ជំនួស​គ្រូបង្វឹក​អង់គ្លេស​លោក Sean Sainbury ដែល​បាន​ចែកផ្លូវ​គ្នា​កាលពីដើម​ខែតុលា កន្លងទៅ​។ សម្រាប់​តួនាទី​នេះ លោក Leonardo ត្រូវ​ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោ​ន​ប្រជែង​ដណ្តើម​ជើងឯក​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​គ និង​ពានរង្វាន់​សម្តេច ហ៊ុន សែន​។ ចំណែក​លោក ស៊ុម វណ្ណា ជា​គ្រូ​ជំនួយ​ក្លិប​ភ្នំពេញ​ក្រោ​ន​នេះ​៕
 

Tag:
 ​កែវ សុខ​ង​ន​
  ភ្នំពេញ​ក្រោ​ន​
  កីឡា​
© រក្សាសិទ្ធិដោយ thmeythmey.com