កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ គ្រូ Spurs ព្រមាន​អ្នកគាំទ្រ​ខ្លួន​ធ្វើ​ចរិត​ឲ្យ​ស្រួលបួល ពេល​ប៉ះ PSV
24, Oct 2018 , 5:09 pm        
រូបភាព
​លោក Mauricio Pochettino អ្នកចាត់ការ​ទូទៅ Tottenham Hotspur បាន​ព្រមាន​អ្នកគាំទ្រ​ខ្លួន ឲ្យ​មាន​ឥរិយាបទ​សមរម្យ​មុនពេល​ពួកគេ​ធ្វើដំណើរ​ទៅកាន់​ទឹកដី​របស់ PSV Eindhoven ក្នុងជំនួប​ប្រកួត Champions League នៅ​រាត្រី​ទី​២៤ ខែតុលា វេលា​ម៉ោង​១១:៥៥​នាទី [​ម៉ោង​នៅ​កម្ពុជា​] ដោយ​ទទូច​កុំ​ឲ្យ​មានការ​រំខាន​ណាមួយ​នៅពេល​ក្រុម​ទាំងពីរ​ជួបគ្នា​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​


 
 Spurs ប៉ះ PSV លើកចុងក្រោយ​នៅក្នុង​ការប្រកួត​ពានរ​ង្វាន់ UEFA Cup (Europa League) ឆ្នាំ ២០០៨ ដែលជា​ជំនួប​ប្រកួត​មួយ​ត្រូវបាន​រំខាន​ដោយ​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​ទាំងពីរ​។​


 ការប៉ះទង្គិចគ្នារវាងក្រុមអ្នកគាំទ្រ Spurs និង PSV កាលពីឆ្នាំ២០០៨
 
«​ដំបូន្មាន​របស់ខ្ញុំ​គឺ​ត្រូវ​យកចិត្តទុកដាក់​អំពី​អ្វីដែល​អ្នក​ត្រូវធ្វើ​។ ហើយ​នោះ​គឺ​ខ្ញុំ​ចង់​និយាយ​ពី​ការគាំទ្រ​ក្រុម​របស់​អ្នក​ឲ្យ​ដែន​កំណត់ ហើយ​ព្យាយាម​ឲ្យ​ពួកគេ​ធ្វើតាម​អ្វីដែល​យើង​រំពឹង​ចង់បាន​។ អ្នកចាត់ការ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​លើកឡើង​បែបនេះ​នៅ​សន្និសីទកាសែត​កាលពី​ថ្ងៃទី​២៣ ខែតុលា​»​។​
 
«​យើង​ចង់​ឲ្យ​ព័ត៌មាន​ថ្ងៃស្អែក​ចុះផ្សាយ​ពីអ្វី​ដែលមាន​តែ​នៅលើ​ទីលាន​»​។ Pochettino បន្ថែម​ដូច្នេះ​ព្រោះ​លោក​មិន​ចង់ឃើញ​បញ្ហា​កើតឡើង​រវាង​ក្រុម​អ្នកគាំទ្រ​ទាំងពីរ​ដដែលៗ​ដូច​មុន​ឡើយ​។​


 
​ក្រុម​ពី​ហូ​ឡង់ PSV និង Spurs ពី​អង់គ្លេស កំពុង​ត្រូវការ​ពិន្ទុ​ជា​ចាំបាច់​សម្រាប់​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពូ​ល B លើក​នេះ បន្ទាប់ពី​បរាជ័យ​ទាំង​២​ប្រកួត​ដំបូង​ដូចគ្នា​។ ក្រុម​ទាំង​២​ស្ទើរតែ​បញ្ចប់​ក្តីសង្ឃឹម​របស់​ពួកគេ​ក្នុងការ​ឈានទៅ​វគ្គ ១៦ ក្រុម​ចុងក្រោយ​ទៅហើយ ដ្បិត Barcelona និង Inter Milan ដែល​ត្រូវ​ប៉ះគ្នា​យប់​នេះ​ដែរនោះ​សុទ្ធតែ​ទទួលបាន ៦ ពិន្ទុ​ពេញ​ដូចគ្នា​។​
 
​បើទោះបី​មិន​គាប់ប្រសើរ​សម្រាប់​ការបង្ហាញ​ខ្លួន​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​ក៏ដោយ ប៉ុន្តែ​ក្រុម​រហស្សនាម​មាន់​ខ្នាយ​មាស រីករាយ​នឹង​ពិន្ទុ​ដ៏​ល្អ​បំផុត​របស់​ពួកគេ​ពី​ការប្រកួត ៩ លើក​នៅ Premier League ដោយ​ឈ្នះ​៧ ចាញ់​២ មាន​២១​ពិន្ទុ និង​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៥ បណ្តោះអាសន្ន​៕
 
​សម្រាប់​ការប្រកួត​គូ​ដទៃ​៖
-​ ​ពូ​ល A 
Club Brugge Vs Monaco (​ម៉ោង ១១:៥៥​នាទី​យប់​)
Borussia Dortmund Vs Atletico Madrid (​ម៉ោង ២:០០​នាទី​)
-​ ​ពូ​ល B
Barcelona Vs Inter Minal (​ម៉ោង ២:០០​នាទី​)
-​ ​ពូ​ល C
Liverpool Vs FK Crvena Zvezda (​ម៉ោង ២:០០​នាទី​)
Paris Saint Germain Vs Napoli (​ម៉ោង ២:០០​នាទី​)
-​ ​ពូ​ល D
Galatasaray Vs Schalke 04 (​ម៉ោង ២:០០​នាទី​)
Lokomotiv Moscow Vs FC Porto (​ម៉ោង ២:០០​នាទី​)

Tag:
 បាល់ទាត់​
  Tottenham Hotspur
  Mauricio Pochettino
  PSV Eindhoven
© រក្សាសិទ្ធិដោយ thmeythmey.com