ជាតិ
សង្គមជាតិ
ឌុ​ច ត្រូវបាន​បញ្ជូនទៅ​បន្ទប់សង្គ្រោះបន្ទាន់ ក្រោយ​មាន​បញ្ហា​ផ្លូវដង្ហើម​
24, Oct 2018 , 5:44 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក  កាំ​ង ហ្គិ​ច​អ៊ា​វ ហៅ​ឌុ​ច ដែលជា​អតីត​ប្រធាន​មន្ទីរ​សន្តិសុខ «​ស​២១» ក្នុងសម័យ​ខ្មែរក្រហម ត្រូវបាន​បញ្ជូន​ចេញពី​ពន្ធនាគារ​ខេត្តកណ្តាល ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ជ័យជម្នះ តាំងពី​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៨​មកម្ល៉េះ ក្រោយពី​លោក​មាន​បញ្ហា​ផ្លូវដង្ហើម និង​មានអាការ​ឆាប់​ហត់​។ នេះ​ជាការ​អះអាង​របស់លោក ចា​ត ស៊ី​នាង ប្រធាន​ពន្ធនាគារ​ខេត្តកណ្តាល​។


 
​លោក ចា​ត ស៊ី​នាង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ល្ងាច​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា ក្រោយពី​ពិនិត្យ​ទៅ មិនឃើញ​មាន​ភាព​ធូរស្រាល លោក ឌុ​ច ក៏​ត្រូវបាន​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត នៅ​ថ្ងៃទី​២១ ខែតុលា​។ ប្រធាន​ពន្ធនាគារ​រូបនេះ សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​ជំងឺ​របស់គាត់​ធ្ងន់​ឬ​ស្រាល ខ្ញុំ​មិន​ហ៊ាន​និយាយ​ទេ​។ តែ គេ បាន​បញ្ជូន​គាត់ ទៅ​បន្ទប់សង្គ្រោះបន្ទាន់​ហើយ នៅ​ម៉ោង​ប្រហែលជា​៣​រសៀល​ថ្ងៃ​ហ្នឹង​»​។ 
 
​សូមបញ្ជាក់ថា លោក ឌុ​ច ដែល​មកដល់ពេលនេះ​មាន​វ័យ​៦៧​ឆ្នាំ គឺជា​មនុស្ស​ម្នាក់ ក្នុងចំណោម​មេដឹកនាំ​ផ្សេងទៀត ក្នុងសម័យ​ខ្មែរក្រហម ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​មួយជីវិត ក្រោម​បទ​ចោទ «​ឧក្រិដ្ឋកម្ម ប្រឆាំង​មនុស្សជាតិ​»៕  
 

Tag:
 ឌុ​ច​
  តុលាការ​ខ្មែរក្រហម​
© រក្សាសិទ្ធិដោយ thmeythmey.com