ពីនេះ ពីនោះ
ព័ត៍មានសុខភាព
តើ​សក់​របស់​អ្នក​កំពុងតែ​ជ្រុះ​មែន​ទេ​?
25, Oct 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​ជ្រុះ​សក់​រហូតដល់​ត្រពែក​ក្បាល ក៏​អាច​កើត​ឡើងលើ​មនុស្ស​ស្រី​ដែរ ថ្វីបើ​បញ្ហា​ច្រើនតែ​ឃើញ​លើ​បុរស​ក៏ដោយ​។ តើ​អ្នក​ចង់ដឹង​បន្ថែមទៀត​ទេ​?



ខាងក្រោម​នេះ​គឺជា​ព័ត៌មាន​ខ្លះៗ​អំពី​ការ​ជ្រុះ​សក់​៖
 
•​ ​ការអនុវត្តន៍​ថែរក្សា​សក់​ច្រើន​អាចធ្វើ​ឲ្យ​ការ​ជ្រុះ​សក់​កាន់តែ​ធ្ងន់ធ្ងរ​។ ចូរ​ចៀសវាង​សកម្មភាព​ទាំងឡាយណា​ដែល​អាចធ្វើ​ឲ្យ​ខូច​សក់​បាន​ដូចជា ផ្លំ​សក់​ដោយ​ប្រើ​កម្តៅ​ក្តៅ​
•​ ​កត្តា​បណ្តោះអាសន្ន​ដូចជា សម្រាលកូន ស្ត្រេ​ស និង​ជំងឺ អាចធ្វើ​ឲ្យ​ជ្រុះ​សក់​បាន ប៉ុន្តែ​ការ​ជ្រុះ​សក់​បែបនេះ​នឹង​បាត់​ទៅវិញ​ដោយ​ខ្លួនឯង​ទេ​
•​ ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​ការប្រើប្រាស់​ថ្នាំ និង​រឿង​ទាំងឡាយណា​ដែល​អាច​នាំ​ឲ្យ​ជ្រុះ​សក់​។ មិនត្រូវ​ឈប់​ប្រើ​ថ្នាំ​ណាមួយ​ដោយ​មិនបាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​ឡើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh
​ 

© រក្សាសិទ្ធិដោយ thmeythmey.com