ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​ការពារ​ភ្នែក​កាន់​តែមាន​សុខភាព​ល្អ​ដែរ​ទេ​?
06, Apr 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​អ្នកចេះ​ទៅ​ជួប​គ្រូពេទ្យ ឬ​ពេទ្យធ្មេញ​ជា​ទៀងទាត់​ដើម្បី​ថែរក្សា​សុខភាព ដូច្នេះ​ហេតុអ្វី​បានជា​អ្នក​មិន​ទៅ​ជួប​ពេទ្យ​ភ្នែក​ដើម្បី​ថែរក្សា​សុខភាព​ភ្នែក​ដែរ​ទេ​?



ការ​ទៅ​ឲ្យ​ពេទ្យ​ពិនិត្យ​ភ្នែក​ជា​ទៀងទាត់​អាចជួយ​បង្ការ ឬ​រកមើល​បញ្ហា​ធ្ងន់ធ្ងរ ណាមួយ​ដែល​អាច​នាំ​ឲ្យ​ភ្នែក​មើលមិនឃើញ​បាន​។

ចូរ​ទៅ​ជួប​ពេទ្យ​ភ្នែក​ភ្លាម​បើសិនជា​អ្នកមាន​បញ្ហា​ដូចខាងក្រោម​នេះ​៖
 
•​ ​ពិបាក​មើលឃើញ​អ្វី​ច្បាស់ ដូចជា​មើលឃើញ​ពីរៗ​
•​ ​ភ្នែក​ឡើង​ក្រហម ហូរ​ទឹកភ្នែក ឬ​ឈឺ​ក្នុង​ភ្នែក​
•​ ​មាន​អ្វី​អណ្តែត​ក្នុង​ភ្នែក ឬ​ពីមុខ​កញ្ចក់ភ្នែក​
•​ ​មាន​ជំងឺ​ទឹកនោមផ្អែម​
•​ ​មើលឃើញ​រង្វង់​ក្នុង​គ្រាប់ភ្នែក​
•​ ​ចេះតែ​ខ្លាច​ពន្លឺ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com