ជាតិ
បទសម្ភាសន៍
វីដេអូ
អត្ថបទពាណិជ្ជកម្ម
«ពិព័រណ៍សម្ភារត្រៀមសម្រាល»កាន់តែកៀកថ្ងៃ ឯកាដូ គឺរឹតតែពិសេសដើម្បីស្វាគមន៍អ្នកចូលរួម
× ភ្នំពេញ៖ ការតាំង«ពិព័រណ៍សម្ភារត្រៀមសម្រាល» ដែលរៀបចំឡើងដោយ ហាងបេប៊ី អោតឡេត កាន់តែកៀកខិតជិតមកដល់ថ្ងៃចាប់ផ្តើមហើយ ពោលគឺសល់តែ១ថ្ងៃទៀត តែប៉ុណ្ណោះ។ «ពិព័រណ៍សម្ភារត្រៀមសម្រាល» ដែលចាប់ផ្តើមពីថ្ងៃទី២៦ និងទី២៧ ខែតុលានេះ គឺរៀបចំជាពិសេសសម្រាប់ស្ត្រីវ័យក្មេងដែលកំពុងពពោះ ក្នុងការផ្តល់ឱកាសជូនពួកគាត់ បានត្រៀមខ្លួន ក៏ដូចជាត្រៀមសម្ភារសម្រាប់ស្វាគមន៍របស់ខ្លួន។ កាន់តែកៀកថ្ងៃ កាន់តែរំភើប កាន់តែចង់ចូលរួម ឯពីកាដូវិញ គឺរឹតតែពិសេស។
ដើម្បីជ្រាបព័ត៌មានលម្អិតពីពិព័រណ៍សម្ភារត្រៀមសម្រាលមានអ្វីពិសេសខ្លះ សូមទស្សនាកិច្ចសម្ភាសខាងក្រោមនេះ រវាង កញ្ញា ខន ចំប៉ា នៃសារព័ត៌មានថ្មីៗ និងលោក វាលសុន ឃីម ដូចតទៅ៖
លោក វាលសុន ឃីម ប្រធានគ្រប់គ្រងផ្នែកទីផ្សារនៃហាងបេប៊ី អោតឡេត បានឲ្យដឹងថា អតិថិជនចូលរួម៨០នាក់ដំបូង ដែលចូលរួមនៅក្នុងពិព័រណ៍នេះ នឹងទទួលបានកាដូ ដ៏ពិសេសពីក្រុមហ៊ុនម្សៅទឹកដោះគោ wakodo។ ក្រៅពីនេះ ទាំងហាងបេប៊ីអោតឡេត ក៏បានរៀបចំកម្មវិធីសប្បាយៗសម្រាប់កុមារ និងការចាប់រង្វាន់ដ៏សន្ធឹកសន្ធាប់សម្រាប់អ្នកចូលរួមផងដែរ។
នេះបើតាមលោក វាលសុន ដែលបានបន្តទៀតថាលោកឪពុកអ្នកម្តាយ ក៏មានឱកាសបានពិគ្រោះយោបល់ ពីវេជ្ជបណ្ឌិតជំនាញដែលជាជនជាតិជប៉ុន និងជនជាតិថៃផងដែរ។
ប្រធានគ្រប់គ្រងផ្នែកទីផ្សារនៃហាងបេប៊ី អោតឡេតរូបនេះរំពឹងថា ពិព័រណ៍សម្ភារត្រៀមសម្រាល នៅពេលខាងមុខនេះ នឹងមានអ្នកចូលរួមកាន់តែច្រើន នៅទីតាំងបេប៊ី អោតឡេត សាខាទួលគោក ដែលជាសាខាដំបូងគេរបស់ហាងទំនិញកុមារដ៏ធំជាងគេនៅកម្ពុជាមួយនេះ៕
Tag:
បេប៊ីអោតឡេត
BabyOutlet
ពិព័រណ៍
ទារក
កុមារ
© រក្សាសិទ្ធិដោយ thmeythmey.com