ជាតិ
សង្គមជាតិ
មហាផ្ទៃ នឹង​ជួប​អង្គការ​-​សង្គម​ស៊ីវិល​ពីរដង ក្នុង​មួយឆ្នាំ​
25, Oct 2018 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​លោក Ivo Siebber ឯកអគ្គរដ្ឋទូត​សហព័ន្ធ​ស្វី​ស នៅ​ថ្ងៃទី​២៤ ខែតុលា សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា នៅតែ​ចាត់ទុក​អង្គការ​សង្គម​ស៊ីវិល ជា​ដៃគូ​សំខាន់ ក្នុងការ​ស្វែងរក​នូវ​បញ្ហា​ប្រឈម សម្រាប់​ការអភិវឌ្ឍ​។​

  

 
​ក្នុងជំនួប​នោះ សម្តេច ស ខេង ប្រា​ប់លោក Ivo Siebber ថា ក្រសួងមហាផ្ទៃ នឹង​ជួបពិភាក្សា​ជាមួយ​អង្គការ​សង្គម​ស៊ីវិល​រយៈពេល​២​ដង ក្នុង​មួយឆ្នាំ ដើម្បី​ស្វែងរក​បញ្ហា​ប្រឈម ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​។ 
 
​ជាការ​ឆ្លើយតប Ivo Siebber បង្ហាញ​ការគាំទ្រ ហើយ​បញ្ជាក់ថា​ស្វី​ស នៅតែ​ផ្តល់ជំនួយ​ប​ចេ្ច​ក​ទេស​ដល់​រាជរដ្ឋាភិបាល​កម្ពុជា  លើ​ផ្នែក​បណ្តុះបណ្តាល វិស័យ​កសិកម្ម និង​វិស័យ​អភិបាលកិច្ច​ល្អ​។   ឯកអគ្គរដ្ឋទូត​រូប​នេ​ហ ក៏បាន អរគុណ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ផងដែរ ចំពោះ​ការគាំទ្រ ក្នុង​ង​ការបង្កើត​ឲ្យ​មានការ​ជួបជុំ​រវាង​អង្គការ​សង្គម​ស៊ីវិល និង​ក្រសួងមហាផ្ទៃ​៕
​ 

Tag:
 ស ខេង​
  សង្គម​ស៊ីវិល​
  អង់គ្លេស​
© រក្សាសិទ្ធិដោយ thmeythmey.com