ជាតិ
វីដេអូ
២៥ខេត្ត/រាជធានី
ហេតុអ្វីបានជា«សត្វដំរី»ចូលចិត្តស៊ីស្លឹកឫស្សី?
26, Oct 2018 , 12:02 pm        
រូបភាព
ដោយ: ថ្មីៗ
រតនគិរី៖ «ក្រៅពីផ្លែចេក និងដើមអំពៅ, ស្លឹកឫស្សី គឺជាអាហារដែលសត្វដំរី ចូលចិត្ត»។ ហ្មដំរី បញ្ជាក់យ៉ាងដូច្នេះ។ ក្នុងដំណើរបេសកកម្មលើកទី៣ ក្រុមការងារនៃកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» កំពុងជិះលើខ្នងដំរីទស្សនាទិដ្ឋភាពក្នុងព្រៃសហគមន៍ សង្កេតឃើញថា សត្វដំរី ធ្វើដំណើរបណ្ដើរ បោចស្លឹកឫស្សីស៊ីបណ្ដើរ។ ទំលាប់ដែលសត្វដំរី បោចស្លឹកឫស្សីស៊ីបែបនេះ ត្រូវបានហ្មដំរី នៃសមាគមអភិរក្សដំរីអៃរាវត្តា ដែលនាំក្រុមការងារជិះដំរីចូលព្រៃពន្យល់ថា សត្វដំរី ដែលស៊ីមិនឆ្អែត វាតែងតែបោចរុក្ខជាតិផ្សេងៗ ជាពិសេស ស្លឹកឫស្សីលាស់ខ្ចី ដែលមាននៅក្នុងព្រៃ។


 
សូមអញ្ជើញទស្សនាបទសម្ភាសរវាងលោក គី សុខលីម និងហ្មដំរីក្នុងសមាគមអភិរក្សសត្វដំរីខ្មែរអៃរាវត្តាដូចតទៅ៖  
 
 
នេះជាកម្មវិធី «Mercedes-Benz និងកំណប់អាថ៌កំបាំង» ផ្តួចផ្តើមរៀបចំ និងឧបត្ថម្ភដោយក្រុមហ៊ុន Star Auto Cambodia សហការរៀបចំជាមួយសារព័ត៌មានអេឡិចត្រូនិក ThmeyThmey.com និង Fresh News ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍នៅទូទាំងប្រទេស ដោយស្វែងរក និងគាស់កកាយតំបន់ទេសចរណ៍ ដែលគេមិនសូវស្គាល់ពីតំបន់ទេសចរណ៍សក្តានុពលទាំងនោះ និងពង្រីកសក្តានុពលតំបន់ទេសចរណ៍ ដែលមានស្រាប់ឲ្យកាន់តែមានសកម្មភាពរស់រវើក។
 
បេសកកម្មលើកទី១, ទី២ និងទី៣ នៃកម្មវិធី «Mercedes-Benz និង កំណប់អាថ៌កំបាំង » នេះ បានទទួលជោគជ័យយ៉ាងអស្ចារ្យ ដោយក្រុមការងារបានរួមចំណែកលើកកម្ពស់តំបន់អេកូទេសចរណ៍អូរសោម ក្នុងខេត្តពោធិ៍សាត់, ការឡើងភ្នំឱរ៉ាល់ដែលមានកម្ពស់ ១៨១៣ម៉ែត្រ ស្ថិតនៅខេត្តកំពង់ស្ពឺ និងថ្មីៗនេះក្រុមការងារបានទៅដល់តំបន់ទេសចរណ៍សក្តានុពលបែបធម្មជាតិ និងទេសចរណ៍វប្បធម៌នៅខេត្តរតនគិរី៕
 

Tag:
 ដំរី
 អៃរាវត្តា
 រតនគិរី
 ឫស្សី
 អំពៅ
 ចេក
© រក្សាសិទ្ធិដោយ thmeythmey.com