ជាតិ
សង្គមជាតិ
បងប្រុស​សម្តេច សាយ ឈុំ ទទួលមរណភាព​ក្នុង​វ័យ​៧៨​ឆ្នាំ ដោយ​រោគាពាធ​
27, Oct 2018 , 10:12 am        
រូបភាព
ដោយ: ថ្មីៗ
​ក្នុង​វ័យ​៧៨​ឆ្នាំ លោក សាយ គឹមស៊ាន បងប្រុស​បង្កើត​របស់​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួល​មរណភាព នៅ​យប់​ថ្ងៃទី​២៦ ឈានចូល​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៨ ដោយ​រោគាពាធ​។ នេះ​បើតាម​សេចក្តីជូនដំណឹង ដែល​ចេញ​ដោយ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​។


 
​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា បានបញ្ជាក់​ក្នុង​សេចក្តី​ជូ​ដំណឹង​ថា សព​លោក សាយ គឹមស៊ាន ត្រូវបាន​តម្កល់​នៅ​វត្ត​បទុម​វ​ត្តី ដែល​ស្ថិតក្នុង​សង្កត់​ចតុមុខ ខណ្ឌដូនពេញ​។ នៅ​ថ្ងៃអាទិត្យ ទី​២៨ ខែតុលា ឆ្នាំ​២០១៨ នា​រសៀល​ម៉ោង​៣ ក្រុមគ្រួសារ និង​រៀបចំ​ពិធី​បង្សុកូល​និង​ដង្ហែ​សព​ឡើងទៅ​កាន់​មេរុ ដើម្បី​បូជា​៕ 
 

Tag:
 សាយ ឈុំ​
© រក្សាសិទ្ធិដោយ thmeythmey.com