ជាតិ
សេដ្ឋកិច្ច
កម្ពុជា និង​តួ​ក​គី នឹងមាន​ជើងហោះហើរ​ត្រង់​ក្នុងពេល​ខាងមុខនេះ​
27, Oct 2018 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ ជើងហោះហើរ​ត្រង់​ដឹក​អ្នកដំណើរ តួ​ក​គី​-​កម្ពុជា នឹង​កើតមាន​ក្នុងពេល​ខាងមុខនេះ​បន្ទាប់ពី​មាន​ការចុះ​កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការ​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំងពីរ នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល កាលពី​ថ្ងៃទី ២២ តុលា ២០១៨​។​


 
​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន Turkish Airlines នឹង​ហោះហើរ​ត្រង់​ពី​តួ​ក​គី​មក​កម្ពុជា នៅពេល​ដ៏​ខ្លី​ខាងមុខនេះ ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន Turkey Airlines បានធ្វើ​ការហោះហើរ​ត្រង់​មក​កម្ពុជា ប្រចាំ​សប្តាហ៍​ដើម្បី​ដឹកជញ្ជូន​ទំនិញ (Cargo) ។​
 
​សព្វថ្ងៃនេះ ក្រុមហ៊ុន Turkish airlines បាន​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី​ទីក្រុង​អ៊ី​ស្តា​ន​ប៊ុល​មកកាន់​តំបន់​អាស៊ាន​មាន ដូចជា ម៉ាឡេស៊ី ថៃឡង់ សិង្ហ​បុរី និង​វៀតណាម​។ 
​តួ​ក​គី​ជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​របស់​ពិភពលោក ដែលមាន​ប្រជាពលរដ្ឋ​ប្រមាណ​៨០ លាន​នាក់ ។ ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ ទេសចរ​តួ​ក​គី​មក​កម្ពុ​ជាមាន​ចំនួន ៨៥០០​នាក់ ក្នុង​កំនើន ២២,៧​ភាគរយ​។​
 
​កម្ពុជា និង​តួ​ក​គី​បាន​ចុះ​ហ​ត្ត​លេខា​យោគយល់​គ្នា​លើ​ចំណុច​ដូចជា មិន​យកពន្ធ​ត្រួតគ្នា​រវាង​កម្ពុជា​និង តួ​ក​គី ការសម្របសម្រួល​ការ​ធ្វើដំណើរ ជំរុញ​ការតភ្ជាប់​តាមផ្លូវ​អាកាស ការសិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​រួមគ្នា ការផ្លាស់ប្តូរ​ព័ត៌មាន ទិន្នន័យ និង​ឯកសារ​គោលនយោបាយ ច្បាប់​ទេសចរណ៍ ការអភិវឌ្ឍ​មូលធន​មនុស្ស និង​ការបណ្តុះបណ្តាល​ជំនាញ​វី​ជ្ជា​ជីវៈ​ទេសចរណ៍ ការផ្លាស់ប្តូរ​ទស្សនកិច្ច​រវាង​ផ្នែក​សាធារណៈ និង​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​បង្កើត​បណ្តាញ​ធុរកិច្ច​ទេសចរណ៍ និង​គម្រោង​វិនិយោគ​ទេសចរណ៍ និង​ចូលរួម​រាល់​ព្រឹត្តិការណ៍ សិក្ខាសាលា សន្និសីទ និង​កិច្ចប្រជុំ​នានា​ទៅវិញទៅមក​។​
 
​គួរ​រំលឹក ថា តួ​ក​គី និង​កម្ពុជា​បាន​ភ្ជាប់​ទំនាក់ទំនង​នយោបាយ​ការទូត​តាំងពី​ឆ្នាំ​១៩៦៨​មកម្ល៉េះ ហើយ​បាន​ភ្ជាប់​លើ​ទំនាក់ទំនង នយោបាយ​ការទូត​ឡើងវិញ​នៅ​ថ្ងៃ​ឆ្នាំ​១៩៩៤​។ ហើយ​កម្ពុជា​គ្រោង​នឹង​បើក​ស្ថាន​ឯកអគ្គរាជទូត​របស់​ខ្លួន នៅ​ទីក្រុង​អង់កា​រ៉ា​នៅ​ឆ្នាំ​២០១៩ ខាងមុខនេះ​៕

Tag:
 តួ​ក​គី​
  ហោះហើរ​ត្រង់​
© រក្សាសិទ្ធិដោយ thmeythmey.com