ពីនេះ ពីនោះ
ព័ត៍មានសុខភាព
វិធីសាស្ត្រ​និង​របៀប​រស់នៅ​ដែល​ជួយ​កាត់បន្ថយ​ការកើត​ជំងឺមហារីក​
28, Oct 2018 , 6:59 am        
រូបភាព
ដោយ៖​គី ចំណា 
 
​ជំងឺមហារីក​នៅតែ​ជា​បញ្ហា​ចោទ​មួយ​ដែល​កើតមាន​លើ​មនុស្ស​ជាច្រើន​នាក់​ជារឿយៗ​ជុំវិញ​ពិភពលោក ទាំង​បុរស​ស្ត្រី​ចាស់​និង​ក្មេង​។ វា​មាន​ភាពលំបាក​ក្នុងការ​ព្យាបាល​និង​ទប់ស្កាត់​ណាស់ ហើយ​ការព្យាបាល​ដែល​ធ្វើឡើង​ដោយ​គ្រូពេទ្យ​ជំនាញ​ក៏​នៅតែ​ត្រូវចំ​ណាត​ច្រើន​និង​ត្រូវការ​ពេល​ជាច្រើន​ឆ្នាំ​ដែរ​។


 
​បើ​យោងទៅតាម​ការណែនាំ​រប​ស់​អង្គការ​សុខភាព​ពិភពលោក (WHO – World Health Organization) វា​មាន​របៀប​រស់នៅ​និង​វិធីសាស្ត្រ​មួយចំនួន​ដែលជា​អាច​កាត់បន្ថយ​ការកើតឡើង​នៃ​ជំងឺមហារីក​មែន​។ វិធីសាស្ត្រ​ងាយៗ​ទាំងនោះ​មានដូចជា​៖
 
•​ ​ការមិន​ជក់បារី និង​មិន​រស់នៅក្នុង​ទីតាំង​មាន​ផ្សែង​បារី​។​
•​ ​ហូប​អាហារ​ធម្មជាតិ​ដែល​សម្បូរ​ទៅដោយ​ជីវជាតិ​។ 
•​ ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ​។​
•​ ​នាំ​កូនក្មេង​តូចៗ​ទៅ​ទទួល​វ៉ា​ក់​ស៊ាំ​ង​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​។ 
•​ ​ការពារ​ស្បែក​ពី​កម្តៅថ្ងៃ​ដែល​ក្តៅ​ខ្លាំង​។ 
•​ ​ជៀសវាង​ពី​ការរស់នៅ​ក្នុង​ទីតាំង​ដែល​សម្បូរ​ទៅដោយ​ខ្យល់​កខ្វក់​។ 
•​ ​ហាត់ប្រាណ​និង​ធ្វើ​កីឡា​ឲ្យ​បាន​ទៀត​ទាត់​។​
•​ ​កាត់បន្ថយ​ការទទួល​ទាន​គ្រឿង​ស្រវឹង​លើស​កម្រិត​។​

© រក្សាសិទ្ធិដោយ thmeythmey.com