ប្រធាន​គណៈ​គ្រូពេទ្យ ថា គ្រូពេទ្យ​រដ្ឋ​បម្រើសេវា​នៅ​ខ្វះចន្លោះ ព្រោះ​ទទួល​អ្នកជំងឺ​ច្រើនជាង​ពេទ្យ​ឯកជន​
ជាតិ
ប្រធាន​គណៈ​គ្រូពេទ្យ ថា គ្រូពេទ្យ​រដ្ឋ​បម្រើសេវា​នៅ​ខ្វះចន្លោះ ព្រោះ​ទទួល​អ្នកជំងឺ​ច្រើនជាង​ពេទ្យ​ឯកជន​
28, Oct 2018 , 12:59 pm        
រូបភាព
​សៀមរាប​៖ លោក ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ​កម្ពុជា ទទួលស្គាល់ថា មន្ទីរពេទ្យ​រដ្ឋ​ផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ មិនទាន់បាន​ដឹក​ដល់​តាម​ការចង់បាន​នៅឡើយ ពិសេស​ផ្នែក​ក្រមសីលធម៌ វិជ្ជាជីវៈ​។ យ៉ាងណា​លោក ធា គ្រុយ ពន្យល់ថា ដោយសារ​នៅតាម​មន្ទីរពេទ្យ​រដ្ឋ​មាន​អ្នកជំងឺ​ច្រើន ខុសពី​មន្ទីរពេទ្យ​ឯកជន និង​ម្យ៉ាង​ដោយ​កម្រិតជីវភាព ទើប​ការផ្ដល់សេវា​របស់​គ្រូពេទ្យ​រដ្ឋ នៅមាន​ភាពខ្វះខាត​ដូចនេះ​។​



​សូម​ស្ដាប់​ការលើកឡើង​របស់លោក ធា គ្រុយ ក្នុង​ឱកាសលោក​ចូលរួម​សន្និសីទ​ប្រចាំឆ្នាំ​លើក​ទី​២​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​ក្រោម​ប្រធានបទ «​ការសង្គ្រោះ​បន្ទាន់ និង​ជំងឺ​ធ្ងន់​» ដែល​ធ្វើឡើង​នៅ​ថ្ងៃទី​២០ តុលា នៅ​សណ្ឋាគារ សុខា​សៀមរាប​




​លោក ធា គ្រុយ ពិតជា​ទទួលស្គាល់​នឹង​ទង្វើ​របស់​គ្រូពេទ្យ​ដែល​បម្រើការ​នៅ​មន្ទីរពេទ្យ​មួយចំនួន ដែល​មិនបាន​បំពេញការងារ​ទៅតាម​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​ពេញលេញ​ទេ ដ្បិត​ពួកគេ​មាន​ភាព​នឿយហត់​ច្រើន​ក្នុងការ​ព្យាបាល​អ្នកជំងឺ​។ យ៉ាងណា ប្រធាន​ក្រុមប្រឹក្សា​គណៈ​គ្រូពេទ្យ​ជាតិ នៃ​ក្រសួងសុខាភិបាល ចង់ឱ្យ​គ្រូពេទ្យ​ហ្មត់ចត់ ទន់ភ្លន់ មាន​អាកប្បកិរិយា​សមរម្យ​ជាមួយ​អ្នកជំងឺ​។ 
 
​ជាមួយគ្នានេះ តាម​ការបញ្ជាក់​របស់​លោក ធា គ្រុយ ក្រសួង​បានរៀបចំ​កែទម្រង់​ច្រើន ហើយ​បច្ចុប្បន្ន​មានការ​កែប្រែ​ច្រើន​លើ​ផ្នែក​សីលធម៌ និង​វិជ្ជាជីវៈ​គ្រូពេទ្យ​នេះ​។ 

Tag:
 ពេទ្យ​
  ធា គ្រុយ​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម