ជាតិ
​​​ន​យោ​បាយ​ជាតិ​
២៩​តុលា លោកស្រី ស្មី​ត នឹង​មកដល់​កម្ពុជា​
28, Oct 2018 , 4:02 pm        
រូបភាព
លោកស្រី រ៉ូណា ស្មីត ជួបសម្តេច ហ៊ុន សែន នៅវិមានសន្តិភាព កាលពីឆ្នាំ២០១៥។ រូបពី AFP
លោកស្រី រ៉ូណា ស្មីត ជួបសម្តេច ហ៊ុន សែន នៅវិមានសន្តិភាព កាលពីឆ្នាំ២០១៥។ រូបពី AFP
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​នៃ​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រយៈពេល​១១​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៩ ខែតុលា ដល់​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២0១៨​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ការិយាល័យ​ឧ​ត្ត​ម​ស្នងការ​ផ្នែក​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ​។​


 
​សេចក្តីជូនដំណឹង បាន​ឲ្យ​ដឹង​ទៀតថា ក្នុងអំឡុង​នៃ​ការបំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា លោកស្រី រ៉ូ​ណា ស្មី​ត នឹងមាន​ជំនួប​ជាមួយ​ភាគី​នានា ដូចជា​សមាជិក​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល និង​តំណាង​សង្គម​ស៊ីវិល ជាដើម​។  បើតាម​ប្រភព​ខាងលើ ពេល​បញ្ចប់​ដំណើរ​ទស្សនកិច្ច លោកស្រី នឹងធ្វើ​សន្និសីតកាសែត​មួយ ដើម្បី​បង្ហាញ​ពី​របកគំហើញ​របស់លោក​ស្រី នៅក្នុង​ប្រទេស​កម្ពុជា​។ 
 
​សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​៥​ហើយ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី រ៉ូ​ណា ស្មី​ត មកកាន់​កម្ពុជា​។ លោកស្រី ត្រូវបាន​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ តែងតាំង​ជា​អ្នករាយការណ៍​ពិសេស​ស្តីពី​សិទ្ធិមនុស្ស​កម្ពុជា កាលពី​ខែ​មិនា ឆ្នាំ​២0១៥៕

Tag:
 រ៉ូ​ណា ស្មី​ត​
© រក្សាសិទ្ធិដោយ thmeythmey.com