កីឡាអន្តរជាតិ
អន្តរជាតិ
Leicester ប្រកាស​ផ្លូវការ​ពី​មរណភាព​របស់​ម្ចាស់​ក្លិប និង​មនុស្ស​៤​នាក់​ទៀត​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​
29, Oct 2018 , 8:03 am        
រូបភាព
លោក Vichai Srivaddhanaprabha មហាសេដ្ឋីជនជាតិថៃ និងជាម្ចាស់ក្លិប Leicester City ដែលបានបាត់បង់ជីវិតក្នុងគ្រោះធ្លាក់ឧទ្ធម្ភាគចក្រ​ក្បែរកីឡដ្ឋាន King Power
លោក Vichai Srivaddhanaprabha មហាសេដ្ឋីជនជាតិថៃ និងជាម្ចាស់ក្លិប Leicester City ដែលបានបាត់បង់ជីវិតក្នុងគ្រោះធ្លាក់ឧទ្ធម្ភាគចក្រ​ក្បែរកីឡដ្ឋាន King Power
ដោយ: ថ្មីៗ
​ក្លិប Leicester City នា​ថ្ងៃ​ចន្ទ ទី​២៩ ខែតុលា នេះ បាន​អះអាងថា ប្រធាន​ក្លិប​ជនជាតិ​ថៃ​របស់ខ្លួន លោក Vichai Srivaddhanaprabha ស្ថិតក្នុង​ចំណោម​មនុស្ស​៥​នាក់​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​គ្រោះថ្នាក់​ធ្លាក់​ឧទ្ធម្ភាគចក្រ​ក្បែរ​កីឡដ្ឋាន  King Power Stadium ក្រោយ​ជំនួប​ជាមួយ West Ham កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។​



អត្ថបទទាក់ទង


​ដោយ​ចាត់ទុក​លោក Vichai ជា​មនុស្ស​ដ៏​អស្ចារ្យ ជា​បុគ្គល​សប្បុរស និង​ពោរពេញ​ទៅដោយ​ក្តី​ស្រឡាញ់ ក្លិប Leicester នឹង​បើកឱកាស​ដល់​ក្រុម​អ្នកគាំទ្រ​ចូល​សរសេរ​សារ​រំលែក​ទុក្ខ​នៅ​កីឡដ្ឋាន King Power Stadium ផ្ទាល់​នា​ថ្ងៃទី​៣០ ខែតុលា ឬ​តាមរយៈ​អន​ឡាញ lcfc.com ។​



​ការប្រកួត​ជាមួយ Southampton នា​ថ្ងៃ​អង្គារ ក្នុង​ពានរង្វាន់ EFL Cup និង​ជំនួប​ក្រុមយុវជន​ជាមួយ Feyenoord ក៏ត្រូវ​ពន្យា​ពេល​ផងដែរ​។​

​ជនរងគ្រោះ​៤​នាក់​ទៀត មាន បុគ្គលិក​របស់លោក Vichai ផ្ទាល់​ឈ្មោះ Nursara Suknamai និង Kaveporn Punpare ពី​ឡុ​ត​ឈ្មោះ Eric Swaffer និង អ្នក​អមដំណើរ​ជនជាតិ​ប៉ូឡូញ Izabela Roza Lechowicz៕


 

Tag:
 Premier League
  Leicester
© រក្សាសិទ្ធិដោយ thmeythmey.com