អត្ថបទពាណិជ្ជកម្ម
«​តែ​»​កញ្ចុំ​ផ្កា​ម្រេច​របស់​ក្រុមហ៊ុន Confirel កំពុង​ពេញនិយម​
29, Oct 2018 , 3:25 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ប្រទេស​កម្ពុជា​បាន​នាំចូល​កាហ្វេ និង​«​តែ​»​យ៉ាងច្រើន​ជា​រៀងរាល់ឆ្នាំ​។ ប៉ុន្តែ ប្រទេសមួយ​នេះ​ក៏បាន​ដាំ​ដើមកា​ហេ្វ ហើយ​ផលិត​ចេញ​ជា​កាហ្វេ​បានដែរ​។ ដូចគ្នា​ដែរ​សម្រាប់​ផលិតផល «​តែ​»​។ ក្រុមហ៊ុន Confirel ជំនាញ​ខាង​ផលិត ផលិតផល​ខ្មែរ​ចេញពី​ដើមត្នោត បាន​ផលិត ផលិតផល​ថ្មី​មួយទៀត គឺ​ផលិតផល​«​តែ​»​។ 
 
​រហូតមកដល់​ពេលនេះ ក្រុមហ៊ុន Confirel បាន​ផលិត ផលិតផល​កសិកម្ម​ជាច្រើន មុខ​ដូចជា «​តែ​»​កញ្ចុំ​ផ្កា​ម្រេច ស្រា​ទឹកត្នោត ម្រេច​កំពត ស្ករ​តោ្ន​ត​កំពង់ស្ពឺ​។​ល​។ ផលិតផល​កសិកម្ម​នៃ​ក្រុមហ៊ុន Confirel ទាំងអស់​ទទួល​បានកា​រ​គាំទ្រ និង​ទទួលស្គាល់​គុណភាព​ពី​មន្ទី​ពិសោធន៍​អឺរ៉ុប​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រុមហ៊ុន​កសិកម្ម​មួយ​នេះ បាន និង​កំពុង​ត្រៀម​នាំចេញ​ផ្លែស្វាយ​ខ្មែរ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​នាពេល​ខាងមុខនេះ​។ 
 
​ក្នុងន័យ​ចូលរួម​លើកកម្ពស់​តម្លាភាព សុចរិត​ភាព និង​កាត់បន្ថយ​ព័ត៌មាន​ក្លែងបន្លំ​នោះ ក្រុមហ៊ុន Confirel បាន​ចូលរួម​សហការឧបត្ថម្ភ​​នៅក្នុងសិក្ខាសាលា​ស្តីអំពី​«​ការប្រឆាំង​ព័ត៌មាន​ក្លែងបន្លំ​សម្រាប់​អ្នកសារព័ត៌មាន​នៅ​កម្ពុជា​»​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​កាលពី​ថ្ងៃទី​២៥​ខែតុលា​កន្លងមក​។


 
​សិក្ខាសាលា​នេះ ឧបត្ថម្ភ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។ សិក្ខាសាលា​ដដែល មានការ​អញ្ជើញ​ចូលរួម​ពី លោក Michael NEWBILL អនុប្រធាន​បេសកកម្ម​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​, លោក មាស សុ​ភ័​ណ្ឌ អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​, លោក លាង ដឺ​លុច អគ្គនាយក​សារព័ត៌មាន​ថ្មីៗ និង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ ព្រមទាំង​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​ផ្នែក​សារព័ត៌មាន​ផងដែរ​៕








 
(​អត្ថបទ​ពាណិជ្ជកម្ម​)​

Tag:
 Confirel
© រក្សាសិទ្ធិដោយ thmeythmey.com