ជាតិ
ពីនេះ ពីនោះ
បច្ចេកទេស​ដាំ​«​បន្លែ​» តាម​ស្តង់ដារ និង​គោលការណ៍​សរីរាង្គ​សេ​ដាក​
29, Oct 2018 , 3:46 pm        
រូបភាព
ដោយ: ថ្មីៗ
​កសិករ ឬ​អ្នក​ដាំ​ដំណាំ​ផ្សេងៗ ដែល​ចង់​ដាំ​បន្លែ​តាម​ស្ដង់ដារ និង​គោលការណ៍​សរីរាង្គ​សេ​ដាក ត្រូវ​ស្វែងយល់​នូវ​ចំណុច​សំខាន់ៗ​ខាងក្រោម​។ បន្លែ​សរីរាង្គ​ខុសពី​បន្លែ​ធម្មជាតិ ដែល​ទាមទារ​ឲ្យ​កសិករ មាន​បច្ចេកទេស​ដាំ​ដុះ​ឲ្យ​បានច្បាស់លាស់ និង​ថែទាំ​ឲ្យ​បានល្អ​។


 
​ការដាំ​បន្លែ​តាម​ស្តង់ដារ និង​គោលការណ៍​សរីរាង្គ​សេ​ដាក អ្នក​ដាំ​ដុះ​ត្រូវអនុវត្ត​ចំណុច​ខាងក្រោម​៖

១. រង​អចិន្ត្រៃយ៍ (​រឹងមាំ និង​មាន​ដីស្រទាប់លើ​ល្អជា​ប់​ជានិច្ច​)
២. មាន​ប្រព័ន្ធ​រំដោះ​ទឹក និង​ការពារ​ការ​លិច​ទឹក​
៣. មាន​ប្រភពទឹក និង​ប្រព័ន្ធ​ស្រោចស្រព​
៤. មានកំ​ប៉ុ​ស្ត​គោក​
៥. មានកំ​ប៉ុ​ស្ត​ទឹក​
៦. មាន​ថ្នាំពុល​ធម្មជាតិ​
៧. មានការ​ដាំ​ដូរ​មុខ​ដំណាំ​លើ​រង​ដដែល​
៨. មាន​ដាំ​ដំណាំ​ច្រើន​មុខ លើ​សួន ឬ​ចម្ការ​
៩. មាន​ដើមឈើ​ខ្លះ​ជា​ម្លប់​
១០. មិន​ប្រើប្រាស់់​ជី និង​ថ្នាំពុល​គីមីសំយោគ​
១១. ការពារ​មិនឱ្យ​មាន​ជាតិពុល​គីមីសំយោគ​ចូល​មកពី​ខាងក្រៅ​។​

(​ប្រភព​នៃ​ឯកសារ​កសិកម្ម​នេះ ផ្ដល់​សិទ្ធ​ដោយ​លោក​បណ្ឌិត យ៉ង សាំង​កុមារ​)
 
​ដើម្បី​ទទួលបាន ព័ត៌មាន​ទាក់ទង​នឹង​វិស័យ​កសិកម្ម​, ផលិតផល​អត្តសញ្ញាណ​, ជំនួញ​ខ្នាតតូច និង​មធ្យម​, បរិស្ថាន និង​ទេសចរណ៍ សូម​ចុច Download App «​ថ្មីៗ​២៥ រាជធានី​-​ខេត្ត​» សម្រាប់​ប្រព័ន្ធ iOS: https://apple.co/2ub9pdj និង Android: http://bit.ly/2KSe1MB ។ ការផ្សព្វផ្សាយ​ព័ត៌មាន​ទាំងនេះ ក៏មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Thmey Thmey 25 និង YouTube Channel: https://goo.gl/D6xQBv
 

Tag:
 កសិកម្ម
  ដំណាំ
  សរីរាង្គ
  ThmeyThmey25
 
© រក្សាសិទ្ធិដោយ thmeythmey.com