ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ពេល​ឈឺធ្មេញ តើ​ខ្ញុំ​អាចធ្វើ​អ្វី​បាន​ខ្លះទៅ​?
31, Oct 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការឈឺ​ធ្មេញ​អាចជា​រឿង​ធ្វើ​ឲ្យ​អ្នក​មើលទៅ​ដូចជា​មនុស្ស​គួរ​ឲ្យ​អាណិត​បាន ប៉ុន្តែ​មានរឿង​ច្រើនណាស់​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បំបាត់​ការឈឺចាប់ រហូតដល់​អ្នក​អាច​ទៅ​ជួប​ពេទ្យធ្មេញ​បាន​។



ខាងក្រោម​នេះ​គឺជា​ដំបូន្មាន​ខ្លះៗ​នៅពេល​អ្នក​ឈឺធ្មេញ​ម្តងៗ​៖

•​ ​ប្រើប្រាស់​ទឹក​ក្តៅ​ឧណ្ហៗ​ដើម្បី​លាង​សម្អាត​មាត់​ថ្នមៗ​
•​ ​ចូរ​ប្រើ​អំបោះ​សម្អាត​ធ្មេញ​ថ្នមៗ​ដើម្បី​កំចាត់​ចោល​កំទិចកំទី​អាហារ​ជាប់​នៅ​ចន្លោះ​ធ្មេញ​
•​ ​មិនត្រូវ​ដាក់​ថ្នាំ​អាស្ពីរីន​នៅលើ​អញ្ចាញធ្មេញ ឬ​ធ្មេញ​ដែល​ឈឺ​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​រលាក​អញ្ចាញធ្មេញ​បាន​
•​ ​ចូរ​ធ្វើការ​ណាត់ជួប​ជាមួយ​ពេទ្យធ្មេញ​បើសិនជា​ការឈឺចាប់​មិន​បាត់​ទៅវិញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com