ជាតិ
អភិបាលខេត្ត​ក្រចេះ ហាម​រថយន្ត​ធុន​ធំ ចរាចរណ៍​ឆ្លងកាត់​ស្ពាន​ពាម​ទេរ បណ្ដោះអាសន្ន​
30, Oct 2018 , 9:39 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រចេះ​៖ អភិបាលខេត្ត​ក្រចេះ ហាម​ប្រជាពលរដ្ឋ និង​ម្ចាស់​រថយន្ត​ធុន​ធំ​ទាំងអស់ ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ពាម​ទេរ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧៣ ស្ថិតនៅ​ព្រំប្រទល់​រវាង​ស្រុក​ចិត្រ​បុរី និង​ក្រុង​ក្រចេះ ជា​បណ្ដោះអាសន្ន ដើម្បី​សុវត្ថិភាព​អ្នកធ្វើដំណើរ​។​

 
​អភិបាលខេត្ត​ក្រចេះ បាន​ប្រាប់​មូល​ហេតុថា ក្រោយ​ទឹកជំនន់​ទន្លេមេគង្គ ដែលមាន​កម្ពស់​ទឹក​២២,២៧​ម៉ែត្រ បាន​ស្រក​ផុត​ទៅ វា​បាន​បណ្ដាល​ឲ្យ​ស្ពាន​ពាម​ទេរ ដែលមាន​ប្រវែង​១៥០ ម៉ែត្រ ទទឹង​៤​ម៉ែត្រ មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង​លើ​ផ្នែក​ជើង​ទម្រ​ក្រោម​។​
 
«​ដូចនេះ ដើម្បី​ការពារ​សុវត្ថិភាព​ធ្វើដំណើរ​ការ​ដល់​ប្រជាពលរដ្ឋ និង​បញ្ចៀស​គ្រោះថ្នាក់ ដែល​អាច​កើតឡើង​ជាយថាហេតុ រដ្ឋបាល​ខេត្តក្រចេះ សូម​បិទ​ចរាចរណ៍​បណ្ដោះអាសន្ន រថយន្ត​គ្រប់​ប្រភេទ ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ពាម​ទេរ លើ​កំណាត់​ផ្លូវ​លេខ​៧៣(​ឆ្លូង​-​ក្រចេះ​) »​។ នេះ​ជាការ​បញ្ជាក់​របស់លោក វ៉ា ថន ដែល​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​យោគយល់ និង​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​៕
 

Tag:
 វ៉ា ថន​
  ក្រចេះ​
© រក្សាសិទ្ធិដោយ thmeythmey.com