ជាតិ
សម្ដេច ហ៊ុន សែន នឹង​ជួប​សិស្ស​និទ្ទេស​A នៅ​ថ្ងៃទី​៨ វិច្ឆិកា​
30, Oct 2018 , 4:47 pm        
រូបភាព
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​បេក្ខជន​ជាប់​និទ្ទេស​A ៤០៨​នាក់ ក្នុង​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៨ នៅ​ថ្ងៃទី ៨ ខែវិច្ឆិកា​ខាងមុខ នា​វិមាន​សន្តិភាព​។ នេះ​បើតាម​ក្រសួង​អប់រំ យុវជន និង​កីឡា​។​


 
​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំនេះ មាន​សិស្ស​ជាប់​និទ្ទេស A ៤០៨​នាក់ ។ ចំណែក​និទ្ទេស B ២២២២​នាក់ និទ្ទេស C ៦០៤១​នាក់ និទ្ទេស D ១៥ ,១៨០​នាក់ រីឯ​និទ្ទេស E ៥២, ១៨៣​នាក់​៕
 

Tag:
 អប់រំ​
  និទ្ទេស​A
© រក្សាសិទ្ធិដោយ thmeythmey.com