កីឡាអន្តរជាតិ
អន្តរជាតិ
Premier League៖ Man City, Liverpool និង Chelsea មិន​ចាញ់​សោះ​ក្រោយ​ប្រកួត​១០​លើក​
31, Oct 2018 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុម​រហូតដល់​ទៅ​៣​នៅក្នុង​ក្របខណ្ឌ Premier League គឺ​មេឃ​ខៀវ Manchester City តោ​ខៀវ Chelsea និង​ហង្ស​ក្រហម Liverpool បាន​ឈានដល់​សប្តាហ៍​ទី​១០ ដោយ​រក្សា​កំណត់ត្រា មិនទាន់​ស្គាល់​ចាញ់ នា​រដូវ​កាល​ថ្មី​នេះ​។​

 
​ម្ចាស់​ជើងឯក Manchester City បាន​ឡើងទៅ​កាន់​កំពូល​តារាង​វិញ ក្រោយ​ឈ្នះ Tottenham Hotspurs ១-០ នៅ​ទឹកដី Wembley​។ នា​ជំនួប​១០​លើក​កន្លងមក មេឃ​ខៀវ ឈ្នះ​៨​លើក និង​ស្មើ​ពីរលើក​ជាមួយ Liverpool និង Wolverhampton Wanderers​។ 
 
 
Liverpool ក៏មាន​២៦​ពិន្ទុ​ស្មើ Man City ផងដែរ ដោយ​គ្រាន់តែ​ហង្ស​ក្រហម ចាញ់​ចំនួន​គ្រាប់​បាល់​ដែល​បាន​ស៊ុត​បញ្ចូល​ទី​។ ជើងឯក​រង​ក្របខណ្ឌ Champions League មួយ​នេះ ឈ្នះ​៨​លើក និង​ស្មើ​ពីរលើក ជាមួយ Man City និង Chelsea​។​
 
​ងាក​ទៅ Chelsea ដែលជា​ម្ចាស់​ពាន FA Cup ឯណោះ​វិញ ពួកគេ​ក៏​ទាន់​ស្គាល់​បរាជ័យ​នោះដែរ ក្រោយ​ការបើក​រដូវ​កាល​ថ្មី ដោយ ឈ្នះ​៧​លើក និង​ស្មើ​៣​លើក​។ លទ្ធផល​ស្មើ កើតឡើង​ក្នុងជំនួប​ជាមួយ Liverpool, Manchester United និង West Ham United៕
 

Tag:
 Premier League
  Man City
  Chelsea
  Liverpool
© រក្សាសិទ្ធិដោយ thmeythmey.com