ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការហាត់​ប្រាណ​ក្នុងស្ថានភាព​ដែល​ក្តៅៗ​
01, Nov 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការហាត់​ប្រាណ​គឺជា​រឿង​សំខាន់​គ្រប់ពេល​ទាំងអស់​មិន​ថា​អ្នក​អាយុ​ប៉ុន្មាន​ឡើយ ប៉ុន្តែ​សម្រាប់​រដូវក្តៅ ការដែល​មាន​ភាព​ប្រុងប្រយ័ត្ន​បន្ថែម​ដើម្បី​ការពារ​ខ្លួន​កុំ​ឲ្យ​រលាក​ស្បែក ក៏​ជា​រឿង​កាន់តែ​សំខាន់​ដែរ​។



ខាងក្រោម​នេះ​គឺជា​ការណែនាំ​ខ្លះៗ​លើ​ការហាត់​ប្រាណ​ក្នុងស្ថានភាព​ក្តៅ​៖
 
•​ ​កុំ​ហាត់ប្រាណ​នៅ​ខាងក្រៅ​ផ្ទះ​ជាពិសេស​ពេលវេលា​ដែលមាន​អាកាសធាតុ​ក្តៅ​បំផុត ជាទូទៅ​គឺ​ចន្លោះ​ម៉ោង​ថ្ងៃត្រង់​ដល់​ម៉ោង ៣​រសៀល​
•​ ​ចូរ​ញ៉ាំ​ទឹក​បន្ថែម​មុនពេល ក្នុងពេល និង​ក្រោយពេល​ហាត់ប្រាណ​។ ចូរ​ដាក់​ដប​ទឹក​មួយ​ដប​ដើម្បី​ទុក​ញ៉ាំ​ខណៈពេល​ហាត់ប្រាណ​
•​ ​ចូរ​ប្រាកដថា សម្លៀកបំពាក់​អ្នក​រលុង​ស្រួល ពណ៌​ខ្ចី ស្រាល និង​អាច​បំបាត់​ភាព​សើម​លើ​ស្បែ​កបាន​។ ចូរ​ការពារ​ស្បែក​ពី​ការ​រលាក​ស្បែក​ដោយសារតែ​ពន្លឺព្រះអាទិត្យ​ជាមួយ​ឡេ​ការពារ​កម្តៅ​ព្រះអាទិត្យ មួក និង​វ៉ែនតា​ការពារ​កម្តៅ​ព្រះអាទិត្យ​
•​ ​ចូរ​ផ្តល់​ពេលវេលា​ដល់​រាងកាយ​ដើម្បី​ផ្លាស់ប្តូរ​កន្លែង​ដែលមាន​សីតុណ្ហភាព​ផ្សេងៗ ហើយក៏​មិនត្រូវ​បង្ខំ​ខ្លួនឯង​ដើម្បី​ធ្វើការ​កាន់តែខ្លាំង​ជាង​ធម្មតា​ដែរ​។ ចូរ​សម្រាក​ឲ្យ​បាន​ច្រើន​បំផុត​តាម​ដែល​អ្នកត្រូវការ និង​ស្តាប់​អំពី​តម្រូវការ​របស់​រាងកាយ​ផង​
•​ ​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំពី​សុវត្ថិភាព​នៃ​ការហាត់​ប្រាណ​នៅក្នុង​ស្ថានភាព​ដែល​ក្តៅៗ​
•​ ​ការហាត់​ប្រាណ​ជាមួយនឹង​មិត្តភក្តិ ឬ​អ្នក​នៅ​ជាមួយគ្នា​ដើម្បី​កាន់​តែមាន​សុវត្ថិភាព​នៃ​ការហាត់​ប្រាណ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com