ជាតិ
រថយន្ត
ក្រុមហ៊ុន Mercedes ផ្ដល់តម្លៃមហាពិសេសជូនអតិថិជន នៅខេត្តព្រះសីហនុ
× ក្រុមហ៊ុន ស្តារអូតូ (ខេមបូឌា) ខូអិលធីឌី ទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ ដាក់លក់ និងផ្តល់ជូនសេវាកម្មនូវគ្រប់ប្រភេទរថយន្ត មើស៊ីឌីស-បិនស៍ ប្រចាំនៅកម្ពុជា នឹងផ្ដល់ជូនតម្លៃមហាពិសេសដល់អតិថិជន ដែលរស់នៅខេត្តព្រះសីហនុ ក្នុងថ្ងៃតាំងបង្ហាញរថយន្ត។
កម្មវិធីតាំងបង្ហាញរថយន្តប្រណីត Mercedes-Benz មានរយៈពេល ៨ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅស្ថានីយ៍ប្រេងឥន្ទនៈសូគីម៉ិចកែងរ៉ា ក្នុងសង្កាត់៣ កែងផ្លូវវិថីផែ ក្រុងព្រះសីហនុ។ អតិថិជនក្នុងខេត្តព្រះសីហនុ នឹងទទួលបានតម្លៃពិសេស ក្នុងការទិញរថយន្ត Mercedes នៅថ្ងៃតាំងបង្ហាញរថយន្ត។
ក្នុងកម្មវិធីនេះ លោកអ្នក ក៏អាចរីករាយនឹងការដាក់តាំងបង្ហាញរថយន្តថ្មីៗ និងបើកបរសាកល្បងរថយន្តទំនើបៗផងដែរ។ អតិថិជន អាចចូលរួមទស្សនាការតាំងបង្ហាញរថយន្ត Mercedes ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។ ការតាំងបង្ហាញរថយន្តនេះ មានរថយន្តប្រណីតជាច្រើនរួមមាន រថយន្តប្រភេទ Mercedes-Maybach GLS, GLC , GLE Coupe, V-Class និង Vito Tourer។
សម្រាប់ព័ត៌មានបន្ថែម លេខទូរសព្ទទំនាក់ទំនង៖ 012-810-881 (ភាសាខ្មែរ ) 095-72-74-70 (អង់គ្លេស-English) និងលេខ 086-868-613 (ភាសាចិន/ Chinese)៕
© រក្សាសិទ្ធិដោយ thmeythmey.com