កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូជំនួយ Chelsea រងពិន័យ៨ពាន់ដុល្លារ ដោយសារការឌឺដងដាក់ Mourinho
× សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA នៅថ្ងៃ ៣០ តុលា បានសម្រេចពិន័យជំនួយការគ្រូបង្វឹកក្រុម Chelsea លោក លោក Marco Ianni ជាទឹកប្រាក់ ៨០០០ដុល្លារអាមេរិក បន្ទាប់ពីបង្ហាញកាយវិកាឌឺដងចំពោះមុខ លោក Jose Mourinho និងកីឡាកររបស់ Manchester United។
លោក Ianni ដែលជាជំនួយការរបស់លោក Maurizio Sarri អ្នកចាត់ការទូទៅ Chelsea បានបង្កឲ្យមានការប៉ះទង្គិចគ្នាមួយប្រាវ បន្ទាប់ពីលោកបានអបអរគ្រាប់បាល់ដោយប្រើឥរិយាបទមិនសមរម្យដោយរត់កាត់ពីមុខកៅអីបម្រុងក្នុងតំបន់បច្ចេកទេសរបស់ Man United ក្រោយ Ross Barkley បានស៊ុតឲ្យតោខៀវតាមស្មើបិសាចក្រហម ២-២ នៅទឹកដី Stamford Bridge ក្នុងក្របខណ្ឌ Premier League កាលពីថ្ងៃទី ២០ ខែតុលា។
ទង្វើខាងលើនេះ អង្គភាពគ្របគ្រងកីឡាបាល់ទាត់អង់គ្លេស បានចោទប្រកាន់ Marco Ianni ដោយពិន័យជាប្រាក់ចំនួន ៨០០០ ដុល្លារបន្ទាប់ពីជំនួយការរូបនេបានសារភាពថាខ្លួនពិតជាមានកំហុសក្នុងការប្រព្រឹត្តអំពើមិនសមរម្យដែលខុសនឹងច្បាប់របស់ FA។
យ៉ាងណាក៏ដោយ FA ក៏បានរំលឹកផងដែរដល់លោក Mourinho អំពីទង្វើមិនសមរម្យនៅពេលនោះផងដែរបើទោះមិនមានការផាកពិន័យក៏ដោយ។ ចំណែកក្លិប Chelsea និង Man Utd ក៏ត្រូវបានព្រមានជុំវិញការទទួលខុសត្រូវរបស់ពួកគេក្រោយពីហេតុការណ៍បង្កជម្លោះនោះដូចគ្នា៕
Tag:
បាល់ទាត់
FA
Manchester United
Chelsea
Marco Ianni
© រក្សាសិទ្ធិដោយ thmeythmey.com