ជាតិ
រថយន្ត
Star Auto យករថយន្ត Mercedes ជាច្រើនគ្រឿង ឲ្យអ្នកខេត្តព្រះសីហនុបើកសាកល្បង
× ក្រុមហ៊ុន ស្តារអូតូ (ខេមបូឌា) ខូអិលធីឌី ទទួលបានសិទ្ធិផ្តាច់មុខពីក្រុមហ៊ុន ឌែមលើ អេជី ក្នុងការនាំចូល ចែកចាយ ដាក់លក់ និងផ្តល់ជូនសេវាកម្មនូវគ្រប់ប្រភេទរថយន្ត មើស៊ីឌីស-បិនស៍ ប្រចាំនៅកម្ពុជា នឹងរៀបចំការតាំងបង្ហាញរថយន្តប្រណីត Mercedes-Benz ជាច្រើនម៉ូឌែល ក្នុងក្រុងព្រះសីហនុ។ នៅក្នុងកម្មវិធីនេះ រថយន្តប្រណីត Mercedes ជាច្រើនគ្រឿង នឹងអនុញ្ញាតឲ្យអតិថិជន បើកបររថយន្តសាកល្បងបាន។
លោកអ្នក អាចចូលរួមទស្សនាការតាំងបង្ហាញរថយន្ត Mercedes ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។ នេះជាលើកទី២ហើយ ដែលក្រុមហ៊ុន Star Auto Cambodia តាំងបង្ហាញរថយន្តប្រណីត Mercedes-Benz នៅក្នុងខេត្តព្រះសីហនុ។ ការតាំងបង្ហាញរថយន្តនេះ មានរថយន្តប្រណីតជាច្រើនរួមមាន រថយន្តប្រភេទ Mercedes-Maybach GLS, GLC , GLE Coupe, V-Class និង Vito Tourer៕
© រក្សាសិទ្ធិដោយ thmeythmey.com