ជាតិ
សេដ្ឋកិច្ច
កម្ពុជា​ឈរ​នៅ​លេខ​រៀង ១៣៨ ក្នុងចំណោម​ប្រទេស ១៩០ អំពី​ការសម្រួល​ធ្វើ​អាជីវកម្ម​
02, Nov 2018 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុងចំណោម​ប្រទេស ១៩០ កម្ពុជា​ឈរ​នៅ​ចំណាត់ថ្នាក់​ទី ១៣៨ ចំពោះ​ភាពងាយស្រួល​ក្នុង​ដំណើរការ​បែបបទ​ធ្វើ​ធុរកិច្ច​សម្រាប់​ឆ្នាំ​២០១៩​។ ចំណាត់ថ្នាក់​នេះ រាប់​ពី​លេខ​១ គឺ​ល្អ​បំផុត រហូតដល់​លេខ​រៀង ១៩០ ដែលមាន​ភាពស្មុគស្មាញ​ក្នុង​ការធ្វើ​ធុរកិច្ច​បំផុត​។ នេះ​បើតាម​របាយការណ៍​រប​ស់​ធនាគារពិភពលោក​ស្ដីពី​ភា​ពង្រាយ​ស្រួល​ក្នុង​ការធ្វើ​ធុរកិច្ច ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៣១​ខែតុលា​។


 
​របាយការណ៍​នេះ ត្រូវបាន​ចេញផ្សាយ​នៅ​ឆ្នាំនេះ ក៏ពិតមែន តែ​សម្រាប់​វាយតម្លៃ​បែបបទ​ធ្វើ​ធុរកិច្ច​របស់​ប្រទេស​នីមួយៗ​នៅ​ឆ្នាំ​បន្ទាប់ គឺ​ឆ្នាំ​២០១៩​។  ការវាយតម្លៃ​ចំណាត់ថ្នាក់​នេះ ត្រូវ​ផ្អែកលើ​កត្តា​ចំនួន ១០ ដែល​រួមមាន​៖ នីតិវិធី​ចាប់ផ្ដើម​ធ្វើ​អាជីវកម្ម​, ការអនុញ្ញាត​សាងសង់​, ការទទួល​ថាមពល​អគ្គិសនី​, ចុះបញ្ជី​កម្ម​សិទ្ធ​អចលនទ្រព្យ​, កា​រកា​ពារ​វិនិយោគិន​ក្រុម​តូច​, ការទទួលបាន​ឥណទាន​, ការបង់ពន្ធ​, ការដោះដូរ​ទំនិញ​ក្រៅប្រទេស​, ការអនុវត្ត​ចំពោះ​កិច្ចសន្យា និង​ការដោះស្រាយ​ភាព​ក្ស័យធន​។​
 
​របាយការណ៍​បាន​ឲ្យ​ពិន្ទុ​កម្ពុជា ៥៤,៨ (​ពិន្ទុ​ពេញ​១០០) ដែល​ឈរ​នៅ​លេខ​រៀង​ទី​១៣៨ នៅ​ឆ្នាំ​២០១៩ ធៀប​នឹង​ពិន្ទុ ៥៤,៤៧ និង​លេខ​រៀង ១៣៥ នៅ​ឆ្នាំ​២០១៨​។​
​ការទទួលបាន​ឥណទាន​នៅ​កម្ពុ​ជាមាន​ពិន្ទុ​ដល់​ទៅ ៨០ តែ​ផ្នែក​ផ្សេង​ពីនេះ​នៅ​ប្រឈម​នីតិវិធី​ស្មុគស្មាញ​ច្រើន​។ ការចាប់ផ្ដើម​ធុរកិច្ច​មាន​ពិន្ទុ ៥៨,២ ខណៈ​ការអនុវត្ត​ចំពោះ​កិច្ចសន្យា​តាមផ្លូវ​ច្បាប់​បាន​ពិន្ទុ​ទាប​បំផុត ៣១,៧៥ ប៉ុណ្ណោះ​។ 
 
​ចំណាត់ថ្នាក់​របស់​កម្ពុ​ជា ឈរ​នៅ​ពីក្រោយ​ប្រទេស​ភាគច្រើន​ក្នុង​តំបន់​អាស៊ាន លើកលែងតែ​ប្រទេស​ឡាវ ដែលមាន​ចំណាត់ថ្នាក់​១៥៤ និង​មី​យ៉ាន់​ម៉ា​ទី​១៧១​។ សិង្ហ​បុរី​ឈរ​នៅ​លេខ​រៀង​ទី​២  ម៉ាឡេស៊ី​១៥ ថៃ​២៧ វៀតណាម​៦៩ ៕
 

Tag:
 អាជីវកម្ម
  World Bank
© រក្សាសិទ្ធិដោយ thmeythmey.com