ជាតិ
សេដ្ឋកិច្ច
ទេសចរ​ចិន​ឈរ​លេខ​រៀង​ទី​១​ដែល​មក​កម្សាន្ត​ខេត្តសៀមរាប​ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ ២០១៨
03, Nov 2018 , 7:39 pm        
រូបភាព
សៀមរាប​៖ របាយការណ៍​របស់​ម​ន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ក្នុង​រយៈពេល ៩​ខែ​ដើមឆ្នាំ ២០១៨​នេះ មាន​ទេសចរ​សរុប​ជាង ៤​លាន​នាក់ ដែល​ធ្វើដំណើរ​មក​កម្សាន្ដ​ខេត្តសៀមរាប​។ ចំនួន​នេះ គឺមាន​ការកើនឡើង​ជា​ង ៨​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ ២០១៧​។ តួលេខ​នេះ​បាន​បង្ហាញថា ទេសចរ​ជនជាតិ​ចិន ឈរ​នៅ​លេខ​រៀង​ទី​១ ដែលមាន​ចំនួន​ច្រើនជាងគេ​។​

 
​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​៣០ តុលា ក្នុងចំណោម​ទេសចរ​ចំនួន ៤,៤៥០,៧៣២​នាក់ ដែល​មក​កម្សាន្ត​ខេត្តសៀមរាប ក្នុងនោះ​មាន​ទេសចរ​អន្ដរជាតិ​ជិត ២​លាន​នាក់ គឺ​កើនឡើង ជាង​៨​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំទៅ​។ ទេសចរ​ចិន ឈរ​នៅ​កំពូល​ដែល​ធ្វើដំណើរ​មក​កម្សាន្ត​ខេត្តសៀមរាប​ច្រើនជាងគេ ដែលមាន​ចំនួន​សរុប​ជាង ៨៣​ម៉ឺន​នាក់​។​
 
​ចំណែក​ទេសចរ​ជនជាតិ​កូរ៉េ ឈរ​នៅ​លេខ​រៀង​ទី​២​បន្ទាប់ពី​ចិន ដែលមាន​ចំនួន​សរុប ជាង ១៤​ម៉ឺន​នាក់ អាមេរិក ជាង ១១​ម៉ឹ​ន​នាក់ អង់គ្លេស​ជាង ៩៨​ពាន់​នាក់ ជប៉ុន​ជាង ៨៨​ពាន់​នាក់ បារាំង​ជាង ៧៥​ពាន់​នាក់ អូ​ស្រា្ដ​លី ជាង ៥៤​ពាន់​នាក់ វៀតណាម​ជាង ៥៣​ពាន់​នាក់ អាល្លឺម៉ង់​ជាង ៤៩​ពាន់​នាក់ និង​ទេសចរ​ថៃ​មាន​ជាង ៤៦​ពាន់​នាក់​។ ក្នុងចំណោម​ទេសចរ​ទាំ​ង​នេះ ទេសចរ​ដែល​ថយចុះ​មានដូចជា កូរ៉េ អង់គ្លេស ជប៉ុន អូស្ដ្រាលី និង  វៀតណាម ក្រៅពីនោះ​គឺមាន​កំណើន​តិចតួច​គួរឱ្យកត់សម្គាល់ ដូចជា​អាល្លឺម៉ង់ និង​ថៃ​ជាដើម​៕
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com