បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
វត្តមាន​ធនាគារ​អឺរ៉ុប​ដ៏​ធំ​នៅ​ខេត្តសៀមរាប​នឹង​ជំរុញ​ឱ្យ​កំណើនសេដ្ឋកិច្ច​ខេត្ត​ទេសចរណ៍​មួយ​នេះ​កាន់តែ​រីកចម្រើន​
03, Nov 2018 , 11:19 pm        
រូបភាព
​សៀមរាប​៖ ធនាគារ​អឺរ៉ុប​តែមួយគត់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា BRED Bank Cambodia បាន​បើក​សាខា​ទី​២​របស់ខ្លួន​ជា​ផ្លូវការ​នៅលើ​ទឹកដី​ខេត្តសៀមរាប កាលពី​ពាក់​កណ្ដាលខែ តុលា បន្ទាប់ពី​ស្នាក់ការ​កណ្ដាល​នៅ​រាជធានី​ភ្នំពេញ​បាន​បើកសម្ពោធ​នៅ​ខែ មីនា ឆ្នាំ ២០១៧​។ ថ្នាក់ដឹកនាំ​ធនាគារ មន្ត្រី​ទូត មន្ត្រី​នៃ​ធនាគារជាតិ និង​អ្នករកស៊ី ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​សាខា​ខេត្តសៀមរាប បានបង្ហាញ​អារម្មណ៍​រីករាយ ដ្បិត​វត្តមាន​ធនាគារ​នេះ​នឹង​សម្រួល​ដល់​ចរាចរណ៍​បង្វិល​សាច់ប្រាក់​ពី​កម្ពុជា ទៅ​អឺរ៉ុប ក៏ដូចជា​ពី​អឺរ៉ុប​មក​កម្ពុជា កាន់តែ​សហ័ស​ជា​ពេលមុន​។ អ្នកសេដ្ឋកិច្ច​មើលឃើញថា ការបង្ហាញ​វត្តមាន​នៅលើ​ទឹកដី​អង្គរ ខេត្តសៀមរាប របស់​ធនាគារ​អឺរ៉ុប BRED Bank នឹង​ជំរុញឱ្យមាន​កំណើនសេដ្ឋកិច្ច​ក្នុង​ខេត្ត​នេះ​កាន់តែ​រីកចម្រើន​បន្ថែមទៀត​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ដូចតទៅ​ 













© រក្សាសិទ្ធិដោយ thmeythmey.com