ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
សេដ្ឋកិច្ច
រៀនកសិកម្ម មិនមែនចេញមកវិញ ធ្វើស្រែនោះទេ
× ភ្នំ
ពេញ៖ លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃវិទ្យាល័យភូមិន្ទកសិកម្ម អះអាងថា និស្សិតរៀនជំនាញកសិកម្ម សម្បូរការងារធ្វើ នៅពេលបញ្ចប់ការសិក្សានៅសាលារដ្ឋមួយនេះ។ លោកលើកឡើងថា ក្រៅពីការងាររដ្ឋ និងអង្គការ ក្រុមហ៊ុនឯកជនកំពុងត្រូវការអ្នកជំនាញដែលចូលបម្រើការងារក្នុងខ្សែសង្វាក់ផលិតកម្មកសិកម្ម វេចខ្ចប់នាំចេញ កាន់តែច្រើនឡើង។ លោកណែនាំដល់សិស្សដែលទើបប្រឡងបាក់ឌុបថា បើជ្រើសរើសរៀនកសិកម្ម សិស្សត្រូវសម្លឹងថារៀនកសិកម្ម ដើម្បីធ្វើការក្នុងនាមជាអ្នកបច្ចេកទេស ឬម្ចាស់អាជីវកម្មក្នុងផ្នែកកសិកម្មបែបពាណិជ្ជកម្ម ពោលគឺមិនមែនរៀនចប់ធ្វើស្រែនោះទេ។
សូមស្ដាប់កិច្ចសម្ភាសរវាងលោក ញ៉ុង ហេង នៃសារព័ត៌មានថ្មីៗ និងលោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម វគ្គទី១ ដូចតទៅនេះ៖
និស្សិតរៀនកសិកម្ម ត្រូវការមុខវិជ្ជាគ្រឹះពីថ្នាក់វិទ្យាល័យ ដូចជា ជីវវិទ្យា គីមីវិទ្យា និងគណិតវិទ្យា។ និស្សិតរៀនជំនាញនេះ គឺជាអ្នកចូលចិត្តធម្មជាតិ ការដាំដុះ ការបង្កាត់ ការកែច្នៃវេចខ្ចប់ និងការផ្គត់ផ្គង់ស្បៀងអាហារល្អសម្រាប់សុខភាព ជាដើម។ សាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចំការដូង) ជ្រើសរើសសិស្សឲ្យចូលរៀនថ្នាក់បរិញ្ញាបត្រ ឲ្យតែសិស្សជាប់មធ្យមសិក្សាទុយភូមិ ឬបាក់ឌុប និងបរិញ្ញាបត្ររងសម្រាប់សិស្សធ្លាក់បាក់ឌុប៕
Tag:
កសិកម្ម
សិស្ស
យុវជន
ង៉ោ ប៊ុនថាន
© រក្សាសិទ្ធិដោយ thmeythmey.com