ជាតិ
ផល​កសិកម្ម​របស់​អ្នកភូមិ​នគរ​ក្រៅ​ឆ្នាំនេះ​ទទួលផល​ល្អ​ជាង​រាល់​ឆ្នាំ​
05, Nov 2018 , 6:59 am        
រូបភាព
 សៀមរាប​៖ ភូមិ​នគរ​ក្រៅ ស្ថិតក្នុង​សង្កាត់​គោកចក ក្រុង​សៀ​មា​ប​។ តាម​ការលើកឡើង​រប​ស់​អ្នកភូមិ ឆ្នាំនេះ​ផល​កសិកម្ម​របស់​ពួកគេ​ទទួលបាន​ផល​ល្អ​ជាង​រាល់​ឆ្នាំ ដោយសារ​អាជ្ញាធរ​ទើបនឹង​សង់​ទ្វារ​ទឹក​ថ្មី​បម្រើ​ដល់​វិស័យ​កសិកម្ម​ក្នុងភូមិ​។ ទ្វារ​ទឹក​នេះ សម្រួល​ដល់​ការធ្វើ​ស្រែចម្ការ​របស់​អ្នកភូមិ​នគរ​ក្រៅ​ជាង ៥០០​គ្រួសារ​។​

 
​ទ្វារ​ទឹក​ដែល​ទើប​សង់​ថ្មី​នេះ ត្រូវបាន​គេ​ឱ្យ​ឈ្មោះថា ទ្វារ​ទឹក​លោកតា ស៊​ត់​។ ទ្វារ​ទឹក​ថ្មី​នេះ សង់​ជំនួស​ទ្វារ​ទឹក​ចាស់​ឈ្មោះថា លោកតា ស៊​ត់ ដែល​សង់​មិនមាន​បច្ចេកទេស​ត្រឹមត្រូវ និង​គ្មាន​ប្រព័ន្ធ​បង្ហូរទឹក ពេលខ្លះ​ធ្វើឱ្យ​ភូមិ​ក្បែរៗ​នោះ​ជន់​លិច នា​រដូវវស្សា​។ មួយទៀត ទ្វារ​ទឹក​ចាស់​ក៏​គ្មាន​ប្រព័ន្ធ​បិទ​ទឹក​ផងដែរ ទើប​ធ្វើឱ្យ​អ្នកភូមិ​ខ្វះ​ទឹក​ប្រើប្រាស់​នា​រដូវប្រាំង​ម្ដងៗ​។ 
 
​នៅ​ឆ្នាំនេះ ពេលដែល​ទ្វារ​ទឹក​ថ្មី​បាន​សង់​រួច ធ្វើឱ្យ​ពលរដ្ឋ​ដែល​បោះបង់​ស្រែចម្ការ​ពួកគេ​កន្លងមក ងាក​មក​បង្កបង្កើនផល​វិញ​។ ស្រែ​ដែល​ធ្លាប់​គោក បែរជា​មានទឹក​ប្រើប្រាស់​ឡើងវិញ​៕
 
​សូម​អញ្ជើញ​ទស្សនា​រូបភាព​ខ្លះៗ​នៃ​ផល​កសិកម្ម​របស់​អ្នកភូមិ​នគរ​ក្រៅ និង​ទ្វារ​ទឹក​ថ្មី ដែល​សង់​ឡើយ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ដូចតទៅ​
 
















Tag:
 ​ព័ត៌មាន​រូបភាព​
© រក្សាសិទ្ធិដោយ thmeythmey.com