ជាតិ
សិល្បះ
​ក្រុម The King ក្លាយ​ជា​ម្ចាស់​ពាន Cambodia’s Got Talent រដូវ​កាល​ទី​២
05, Nov 2018 , 1:05 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមសំដែង The King ​ក្លាយជា​ម្ចាស់​ពាន​កម្មវិធី Cambodia’s Got Talent រដូវ​កាល​ទី​២ របស់​ទូរទស្សន៍​ហង្ស​មាស​។ The King បានឈ្នះ​បេក្ខជន និង​ក្រុម​១១​ផ្សេងទៀត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ នា​រាត្រី​ថ្ងៃអាទិត្យ ទី​៤ ខែវិច្ឆិកា ក្រោម​វត្តមាន រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​លោក ថៃ នរៈ​សត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​។​


អត្ថបទទាក់ទង


កម្មវិធី Cambodia’s Got Talent រដូវ​កាល​ទី​២ បានចាប់ផ្តើម​តាំងពី​ចុងខែ​មិថុនា មក ជាមួយនឹង​វគ្គ Judge Audition ដោយមាន​ចៅក្រម​៤​រូប គឺ​តារាចម្រៀង លោក ព្រាប សុវត្ថិ តារា​ពហុ​ជំនាញ អ្នកនាង ខាត់ សុ​ឃីម តារា​កំប្លែង នាយ កុយ និង នាយ ក្រឹម​។

​ក្រោយ​វគ្គ Judge Audition បេក្ខជន​ត្រូវ​ឆ្លង​ផុតពី​ការ​ជម្រុះ​របស់​ចៅក្រម ហើយ​បន្តទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ បន្ទាប់មក បេក្ខជន​ខ្លះ​ទទួលបាន​ការបោះឆ្នោត​គាំទ្រ​ពី​ទស្សនិកជន អ្នកខ្លះ​ត្រូវបាន​ចៅក្រម​ជ្រើសរើស ហើយ​ក្នុងនោះ មាន​បេក្ខជន​៤​រូប​/​ក្រុម ទទួលបាន​ប៊ូ​តុង​មាស​ពី​គណៈកម្មការ​ពិសេស ដើម្បី​មកកាន់​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​លទ្ធផល​ដំបូង មាន​ក្រុម​ចំនួន​៦​ដែល​ត្រូវ​ប្រជែង​យកពាន ក្រោយ​សរុប​លទ្ធផល​នៃ​ការបោះឆ្នោត​ទាំង​២​លើក​របស់​ទស្សនិកជន និង​ការសម្រេច​របស់​គណៈកម្មកា​រទាំង​៤​។​

​ក្រុម​ជ័យលាភី​ទទួលបាន​ប្រាក់រង្វាន់​១០០​លាន​រៀល​
ក្រុម​រាំ The King  បាន​ប៊ូ​តុង​មាស​ពី​លោក ព្រាប សុវត្ថិ នៅ​វគ្គ Judge Audition ហើយ​បន្ត​ទទួលបាន​ប៊ូ​តុង​មាស​បន្ថែមទៀត​ពី​កញ្ញា ផន ស្រី​ខួច ដែលជា​គណៈកម្មការ​ពិសេស​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​


ក្រុមស្ថិតក្នុង​ចំណោម​ក្រុម​កំពូល​ទាំង​៦ (Top 6)៖

ក្រុម​រាំ​ស្រមោល CA Star ពី​រាជធានី​ភ្នំពេញ ទទួលបាន​ប៊ូ​តុង​មាស ពី​អ្នកនាង ខាត់ សុ​ឃីម នៅ​វគ្គ Judge Audition​។ នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​បន្ត​សំដែង​ក្បាច់​រាំ​ហ៊ី​ប​ហប់ ការសំដែង​ស្រមោល អមដោយ​ឈុត​របាំ​បុរាណ​ខ្មែរ​។​


ក្រុម​ចម្រៀង និង​សំដែង Plugger បាន​ប៊ូ​តុង​មាស ឆន សុ​វណ្ណា​រាជ ដែលជា​គណៈកម្មការ​ពិសេស​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។


ក្រុម​រាំ​សហ​សម័យ​ក្រឹៈ​ស្ណ​រៈ សំដែង រឿង​អប់រំ ដែលមាន​ចំណងជើង​ថា «​ស្នាម​ខ្មៅ​»


ក្រុម​ចំប៉ីស ពី​សហព័ន្ធ​កីឡា​រាំ​អន្តរជាតិ បន្ត​សំដែង​ចង្វាក់រាំ​អន្តរជាតិ


ក្រុម កាយសម្ព័ន្ធ​សាច់ដុំ​ធំ ពី​ខេត្តបាត់ដំបង ទទួលបាន​ប៊ូ​តុង​មាស​ពី​ពិធីករ លោក ជា វិបុល និង​លោក សាន វិសាល នៅ​វគ្គ Judge Audition​។​



​ស្ថិតក្នុង​ចំណោម​ក្រុម​កំពូល​ទាំង​១២ (Top 12) ឬ​ក្រុម​ដែល​ធ្លា​ក់នៅ​វគ្គ​ជម្រុះ​៦​ក្រុម​ចុងក្រោយ​៖
កុមារា ស៊ា​ប ឈៀង​ហេង អាយុ​១១​ឆ្នាំ បង្ហាញ​សមត្ថភាព​លើ​ជំនាញ​អក្សរសាស្ត្រ​ខ្មែរ និង​ការបកស្រាយ​សុភាសិត​ផ្សេងៗ ។ បន្ថែម​ពីលើ​នេះ កុមារា​អ្នក​ភ្នំពេញ​រូបនេះ ក៏មាន​សមត្ថភាព​សំដែង​ក្បាច់គុណ​ផងដែរ​។ ក្រោយ​ឆ្លងកាត់​វគ្គ​ជម្រុះ​ជា​បន្តបន្ទាប់ ឈៀង​ហេង ទទួលបាន​ប៊ូ​តុង​មាស​ពី​អ្នកស្រី អម្ពរ ទេវី ដែលជា​គណៈកម្មការ​ពិសេស​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។​


បេក្ខជន ឈិន ចាន់នី ពី​ត្បូងឃ្មុំ បង្ហាញ​សមត្ថភាព​ពាំ​ភ្លើង លោត​លើ​កញ្ចក់ និង​អារ​ខ្លួន និង​ចុងក្រោយ​សម្តែង​វាយ និង​រង​ការបោក​ក្បឿង ថែមទាំង​សមត្ថភាព​ដាំបាយ​ឲ្យ​ពុះ ដោយ​មិន​បង្កាត់ភ្លើង​។​


ក្រុម​រាំ New Trend របស់​សហព័ន្ធ​កីឡា​រាំ​កម្ពុជា សំដែង​ក្បាច់​រាំ​បែប​អន្តរជាតិ ដែល​ទទួលបាន​ប៊ូ​តុង​មាស​ពី​នាយ​ក្រឹម នៅ​វគ្គ Judge Audition


បេក្ខជន សុខ ច័ន្ទ​ដា​រ័ត្ន ពី​ខេត្តតាកែវ មាន​សមត្ថភាព​ប្រគំ​តន្ត្រី​ចម្រុះ​ដោយ​ប្រើ​ឧបករណ៍​សម័យ​ផង និង​បុរាណ​ផង​


ក្រុម​ល្បុក្កតោ អថ័ន ខ្យាដំរី ទទួលបាន​ប៊ូ​តុង​មាស​ពី​លោក ណុប បា​យ៉ា​រិ​ទ្ធ ដែលជា​គណៈកម្មការ​ពិសេស​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។


ក្រុម​ម៉ុង​សាយ ខ័ន​ឡុ​ក ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​



Tag:
 Cambodia Got Talent
© រក្សាសិទ្ធិដោយ thmeythmey.com