ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សិល្បះ
ក្រុម The King ក្លាយជាម្ចាស់ពាន Cambodia’s Got Talent រដូវកាលទី២
05, Nov 2018 ,
1:05 am
រូបភាព
×
ដោយ:
ថ្មីៗ
ក្រុមសំដែង The King ក្លាយជាម្ចាស់ពានកម្មវិធី Cambodia’s Got Talent រដូវកាលទី២ របស់ទូរទស្សន៍ហង្សមាស។ The King បានឈ្នះបេក្ខជន និងក្រុម១១ផ្សេងទៀតនៅវគ្គផ្តាច់ព្រ័ត្រ នារាត្រីថ្ងៃអាទិត្យ ទី៤ ខែវិច្ឆិកា ក្រោមវត្តមាន រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និងលោក ថៃ នរៈសត្យា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
អត្ថបទទាក់ទង
កុមារពិការភ្នែក យឿន ពិសី ក្លាយជាម្ចាស់ពាន Cambodia’s Got Talent
កម្មវិធី Cambodia’s Got Talent រដូវកាលទី២ បានចាប់ផ្តើមតាំងពីចុងខែមិថុនា មក ជាមួយនឹងវគ្គ Judge Audition ដោយមានចៅក្រម៤រូប គឺតារាចម្រៀង លោក ព្រាប សុវត្ថិ តារាពហុជំនាញ អ្នកនាង ខាត់ សុឃីម តារាកំប្លែង នាយ កុយ និង នាយ ក្រឹម។
ក្រោយវគ្គ Judge Audition បេក្ខជនត្រូវឆ្លងផុតពីការជម្រុះរបស់ចៅក្រម ហើយបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ បន្ទាប់មក បេក្ខជនខ្លះទទួលបានការបោះឆ្នោតគាំទ្រពីទស្សនិកជន អ្នកខ្លះត្រូវបានចៅក្រមជ្រើសរើស ហើយក្នុងនោះ មានបេក្ខជន៤រូប/ក្រុម ទទួលបានប៊ូតុងមាសពីគណៈកម្មការពិសេស ដើម្បីមកកាន់វគ្គផ្តាច់ព្រ័ត្រ។
លទ្ធផលដំបូង មានក្រុមចំនួន៦ដែលត្រូវប្រជែងយកពាន ក្រោយសរុបលទ្ធផលនៃការបោះឆ្នោតទាំង២លើករបស់ទស្សនិកជន និងការសម្រេចរបស់គណៈកម្មការទាំង៤។
ក្រុមជ័យលាភីទទួលបានប្រាក់រង្វាន់១០០លានរៀល
ក្រុមរាំ The King បានប៊ូតុងមាសពីលោក ព្រាប សុវត្ថិ នៅវគ្គ Judge Audition ហើយបន្តទទួលបានប៊ូតុងមាសបន្ថែមទៀតពីកញ្ញា ផន ស្រីខួច ដែលជាគណៈកម្មការពិសេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រុមស្ថិតក្នុងចំណោមក្រុមកំពូលទាំង៦ (Top 6)៖
ក្រុមរាំស្រមោល CA Star ពីរាជធានីភ្នំពេញ ទទួលបានប៊ូតុងមាស ពីអ្នកនាង ខាត់ សុឃីម នៅវគ្គ Judge Audition។ នៅវគ្គផ្តាច់ព្រ័ត្របន្តសំដែងក្បាច់រាំហ៊ីបហប់ ការសំដែងស្រមោល អមដោយឈុតរបាំបុរាណខ្មែរ។
ក្រុមចម្រៀង និងសំដែង Plugger បានប៊ូតុងមាស ឆន សុវណ្ណារាជ ដែលជាគណៈកម្មការពិសេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រុមរាំសហសម័យក្រឹៈស្ណរៈ សំដែង រឿងអប់រំ ដែលមានចំណងជើងថា «ស្នាមខ្មៅ»
ក្រុមចំប៉ីស ពីសហព័ន្ធកីឡារាំអន្តរជាតិ បន្តសំដែងចង្វាក់រាំអន្តរជាតិ
ក្រុម កាយសម្ព័ន្ធសាច់ដុំធំ ពីខេត្តបាត់ដំបង ទទួលបានប៊ូតុងមាសពីពិធីករ លោក ជា វិបុល និងលោក សាន វិសាល នៅវគ្គ Judge Audition។
ស្ថិតក្នុងចំណោមក្រុមកំពូលទាំង១២ (Top 12) ឬក្រុមដែលធ្លាក់នៅវគ្គជម្រុះ៦ក្រុមចុងក្រោយ៖
កុមារា ស៊ាប ឈៀងហេង អាយុ១១ឆ្នាំ បង្ហាញសមត្ថភាពលើជំនាញអក្សរសាស្ត្រខ្មែរ និងការបកស្រាយសុភាសិតផ្សេងៗ ។ បន្ថែមពីលើនេះ កុមារាអ្នកភ្នំពេញរូបនេះ ក៏មានសមត្ថភាពសំដែងក្បាច់គុណផងដែរ។ ក្រោយឆ្លងកាត់វគ្គជម្រុះជាបន្តបន្ទាប់ ឈៀងហេង ទទួលបានប៊ូតុងមាសពីអ្នកស្រី អម្ពរ ទេវី ដែលជាគណៈកម្មការពិសេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
បេក្ខជន ឈិន ចាន់នី ពីត្បូងឃ្មុំ បង្ហាញសមត្ថភាពពាំភ្លើង លោតលើកញ្ចក់ និងអារខ្លួន និងចុងក្រោយសម្តែងវាយ និងរងការបោកក្បឿង ថែមទាំងសមត្ថភាពដាំបាយឲ្យពុះ ដោយមិនបង្កាត់ភ្លើង។
ក្រុមរាំ New Trend របស់សហព័ន្ធកីឡារាំកម្ពុជា សំដែងក្បាច់រាំបែបអន្តរជាតិ ដែលទទួលបានប៊ូតុងមាសពីនាយក្រឹម នៅវគ្គ Judge Audition
បេក្ខជន សុខ ច័ន្ទដារ័ត្ន ពីខេត្តតាកែវ មានសមត្ថភាពប្រគំតន្ត្រីចម្រុះដោយប្រើឧបករណ៍សម័យផង និងបុរាណផង
ក្រុមល្បុក្កតោ អថ័ន ខ្យាដំរី ទទួលបានប៊ូតុងមាសពីលោក ណុប បាយ៉ារិទ្ធ ដែលជាគណៈកម្មការពិសេសនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ក្រុមម៉ុងសាយ ខ័នឡុក ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Cambodia Got Talent
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
12 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម