កីឡាជាតិ
ជាតិ
AFF Futsal៖ កម្ពុជាចាញ់ម៉ាឡេស៊ី ១០-០ ក្នុងជំនួបបើកឆាកពូល A
× ក្រុមកីឡាបាល់ទាត់ហ្វូតសាលជម្រើសជាតិកម្ពុជា បានរងបរាជ័យ ១០-០ នាជំនួបបើកឆាកពូល A នៃព្រឹត្តិការណ៍ AFF Futsal Championship 2018 នៅទីលាន GOR UNY ក្រុង Yogyakarta ប្រទេសឥណ្ឌូណេស៊ី នា ថ្ងៃទី៥ ខែវិច្ឆិកានេះ ។
ម៉ាឡេស៊ី រកបាន៤គ្រាប់នៅតង់ទីមួយ ហើយបន្ថែមបាន៦គ្រាប់ទៀតនៅតង់ទីពីរ។ លទ្ធផលនេះ ធ្វើឲ្យម៉ាឡេស៊ី រក្សាកំណត់ត្រាឈ្នះកម្ពុជា ដូចកាលពី៦ឆ្នាំមុន ដែលពួកគេបានយកឈ្នះ ៨-០ ។
កម្ពុជា ត្រូវបន្តជួបមីយ៉ាន់ម៉ា នាថ្ងៃទី៦ ខែវិច្ឆិកា មុនប៉ះឥណ្ឌូណេស៊ី នៅថ្ងៃទី៧ ខែវិច្ឆិកា៕
© រក្សាសិទ្ធិដោយ thmeythmey.com