ជាតិ
ភ្នំពេញ និងខេត្តចំនួន១១ទៀត នឹងមានភ្លៀងធា្លក់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី៧-១០វិច្ឆិកា
× រាជធានីភ្នំពេញ និងខេត្តចំនួន១១ផ្សេងទៀត នឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០វិច្ឆិកា។នេះបើតាមការព្យាករណ៍អាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹក បានព្យាករណ៍ឃើញថា ស្ថានភាពអាកាសធាតុកម្ពុជា កំពុងទទួលរងឥទ្ធិពលជ្រលងសម្ពាធទាបគ្រប់ដណ្តប់លើតំបន់ភាគខាងត្បូង និងតំបន់មាត់សមុទ្រ ។ ចំណែកតំបន់ភាគ¬ឦសាន និងតំបន់ភាគកណ្តាលគ្រប់ដណ្តប់ដោយជ្រលងសម្ពាធទាប ដែលអាចឲ្យមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។
បើតាមក្រសួងធនធានទឹក តំបន់មួយចំនួនដែលនឹងមានភ្លៀងធ្លាក់នេះ រួមមាន៖ រាជធានីភ្នំពេញ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កណ្តាល តាកែវ និងកំពត ដែលមានកម្រិតភ្លៀងធ្លាក់ពីមធ្យម ទៅបង្គួរ ។ ស្ថិតក្នុងរយៈពេលនេះ ក៏មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងបន្ទាយមានជ័យ នឹងមានភ្លៀងធ្លាក់ពីតិច ទៅមធ្យម នាថ្ងៃទី៧-៨ វិច្ឆិកា ផងដែរ។
ដោយឡែក សីតុណ្ហភាពក្នុងក្របខណ្ឌទូទាំងប្រទេសទាបបំផុត(អប្បបរមា)មានក្នុងរង្វង់២៣ ទៅ២៥អង្សារសេ និង ខ្ពស់បំផុត(អតិបរមា) ស្ថិតក្នុងរង្វង់ ២៩ ទៅ៣១អង្សារសេ ចាប់ពីទី៦-១០វិចិ្ឆកា៕
© រក្សាសិទ្ធិដោយ thmeythmey.com