ពីនេះ ពីនោះ
សង្គមជាតិ
២៥ខេត្ត/រាជធានី
«Pub Street» យប់​នេះ​!
06, Nov 2018 , 9:39 pm        
រូបភាព
​សៀមរាប​៖ «​ផាប់​ស្ទ្រី​ត​» ជា​កន្លែង​ដ៏​ពេញនិយម​មួយ​សម្រាប់​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​បាន​មកលេង​ទឹកដី​ខេត្តសៀមរាប​។ «Pub Street» ទី​ដែល​ល្បី​ដោយ​ភ្លើងពណ៌​ឆើតឆាយ​, រណ្ដំ​ដោយ​ភ្លេង​ច្រើនរ​ទេស​ភាគច្រើន​, អ៊ូអរ​ដោយមាន​អ្នករាំ​ច្រៀង​កំដរ​អារម្មណ៍​ភ្ញៀវទេសចរ ដែល​មក​អង្គុយ​លែង និង​ញ៉ាំ​អាហារ​។ រីឯ អ្នកលក់​នៅតាម​ផ្លូវ​នៅ Pub Street វិញ ពួកគាត់​ខ្លះ​កំពុង​មា​ញឹក​ជាមួយនឹង​អតិថិជន ដែល​មក​ទិញ​ចំណីអាហារ និង​ភេសជ្ជៈ​ផ្សេងៗ​។​ល​។ ទាំងនេះ គឺជា​ទិដ្ឋភាព​នាពេល​រាត្រី​នៅ​ផាប់​ស្ទ្រី​តថ្ងៃទី៥ ខែវិច្ឆិកានេះ នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​។​



​បើទោះជា មិនមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​នៅទីនេះ​ច្រើន​ដូច​ថ្ងៃបុណ្យ​ទាន​ធំៗ ដូចជា​បុណ្យចូលឆ្នាំ​ខ្មែរ​, បុណ្យអុំទូក និង​បុណ្យចូលឆ្នាំ​សកល​ជាដើម ប៉ុន្តែ ជា​រៀងរាល់ថ្ងៃ​នៅ Pub Street នៅតែមាន​ភ្ញៀវទេសចរ​មក​កម្សាន្ត​គួរសម​ដែរ​។ ភ្ញៀវទេសចរ​ណ៍ដ​ល់ម​ក​ដល់​ខេត្តសៀមរាប​ហើយ កម្រ​នឹង​មើលរំលង​ទី​កម្សាន្ត​នាពេល​រាត្រី​មួយ​នេះ​ណាស់​។​

សូម​អញ្ជើញ​ទស្សនា​រូបភាព​នៅក្នុង Pub Street ដូចតទៅ​៖







































© រក្សាសិទ្ធិដោយ thmeythmey.com