កីឡាជាតិ
ជាតិ
AFF Futsal៖ កម្ពុជា ប៉ះ មី​យ៉ាន់​ម៉ា​នៅ​ម៉ោង​១១:៣០ បន្ទាប់ពី​ចាញ់​ម៉ាឡេស៊ី​
06, Nov 2018 , 9:27 am        
រូបភាព
ដោយ: ថ្មីៗ
ក្រុមកីឡា​បាល់ទាត់​ហ្វូ​ត​សាល​ជម្រើសជាតិ​កម្ពុជា បន្ត​ការប្រកួត​របស់ខ្លួន​ក្នុង​ពូ​ល A នៃ​ព្រឹត្តិការណ៍ AFF Futsal Championship 2018 នៅ​ទីលាន GOR UNY ក្រុង Yogyakarta ប្រទេស​ឥណ្ឌូណេស៊ី នា ថ្ងៃទី​៦ ខែវិច្ឆិកា​នេះ បន្ទាប់ពី​ពួកគេ​បាន​រង​បរាជ័យ ១០-០ ដោយសារ​ម៉ាឡេស៊ី នៅ​ថ្ងៃ​បើកឆាក​។​

 
​កម្ពុជា និង​មី​យ៉ាន់​ម៉ា ត្រូវការ​ឈ្នះ​ដូចគ្នា បន្ទាប់ពី​ពួកគេ​សុទ្ធតែ​រងគ្រោះ​នៅ​ជំនួប​បើកឆាក ដោយ​កម្ពុជា ចាញ់ ម៉ាឡេស៊ី ១០-០ មុនពេល​មី​យ៉ាន់​ម៉ា ត្រូវបាន​ម្ចាស់ផ្ទះ​ឥណ្ឌូណេស៊ី បំបាក់​ក្នុង​លទ្ធផល ៥-១ ។​
 
​កម្ពុជា និង​មី​យ៉ាន់​ម៉ា ធ្លាប់​ជួបគ្នា​ពីរលើក ដោយ​មី​យ៉ាន់​ម៉ា សុទ្ធតែ​ទទួលបាន​ជោគជ័យ​។ នា​ការប្រកួត​ដណ្តើមយក​ចំណាត់ថ្នាក់​លេខ​៣​កាលពី​ឆ្នាំ​២០០៦ មី​យ៉ាន់​ម៉ា​ឈ្នះ ១០-២ ហើយ​ម្ចាស់​ជើងឯក​រង​ឆ្នាំ​២០១៦​នេះ បានទទួល​ជ័យជម្នះ ៧-៦ ម្តងទៀត នៅ​ឆ្នាំ​២០១២ ៕
 

Tag:
 AFF Futsal
© រក្សាសិទ្ធិដោយ thmeythmey.com